(កំពង់ធំ)៖ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានឱ្យដឹង នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បាន លើកឡើងថថា ការជួសជុលផ្លូវគឺ ជាសកម្មភាពសំខាន់ដែល ជួយរក្សា សុវត្ថិភាព និងភាពងាយស្រួល នៃផ្លូវ សម្រាប់អ្នកបើកបរ និងអ្នកថ្មើរជើង។ ការជួសជុលផ្លូវ និងការខូចខាត ផ្សេងទៀត ដែលអាចបង្កគ្រោះថ្នាក់ ដល់យានយន្ត និងបុគ្គលផងដែរ ហើយការសាងសង់ពាក់ព័ន្ធ នឹងការជួសជុលផ្លូវថ្មី ពង្រីកផ្លូវដែលមានស្រាប់ និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីផងដែរ។
លោកអភិបាលស្រុកកំពង់ស្វាយ បានបន្តថា វាមានសារៈសំខាន់ណាស់សម្រាប់គម្រោងជួសជុលផ្លូវថ្នល់ ដែលត្រូវរៀបចំផែនការ និងអនុវត្តឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយការរំខានដល់លំហូរចរាចរណ៍ និងធានាសុវត្ថិភាព និងសាធារណជនការថែទាំជាប្រចាំ និងការជួសជុលទាន់ពេលវេលា។
ប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវនេះ១ខ្សែនេះឱ្យមានភ្លៀងធ្លាក់ៗម្តង គឺពិបាកក្នុងធ្វើដំណើរចេញចូលខ្លាំងណាស់ ព្រោះជាផ្លូវដីស្អិតខ្លាំង។ ហើយថ្ងៃនេះបានសម្តែងការ សប្បាយចិត្តយ៉ាងក្រៃលែង ឃើញមានអាជ្ញាធរ និងមន្ត្រីជំនាញបាននាំ យកគ្រឿងចក្រជួសជុលឡើងវិញ។
សូមបញ្ជាក់ថា ផ្លូវលំ១ខ្សែមានប្រវែង៥គីឡូម៉ែត្រ តភ្ជាប់ពីឃុំក្តីដូង ទៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ហើយជាផ្លូវតភ្ជាប់ ប្រព័ន្ធសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការដឹកផលកសិកម្មផ្សេងៗជាច្រើន។ អត្ថបទរដ្ឋបាលស្រុកកំពង់ស្វាយ