កូនឈើ ចំនួន១៥០០ដើម ត្រូវបានដាក់ដាំតាម តាមដងផ្លូវ១៣៣៥ ដើម្បីអបអសាទរបុណ្យ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤

0

ខេត្តកែប៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តកែប បានរៀបចំប្រារព្ធរុក្ខទិវា ៩ កក្កដា ឆ្នាំ ២០២៤  ក្រោមអធិបតីភាព ឯកឧត្តមបណ្ឋិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប  និងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ សិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើនរយនាក់។ ពិធីនេះប្រព្រឹត្តទៅនៅរង្វង់មូលព្រាបសរ ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មខេត្តបានធ្វើរបាយការអោយដឹងថាៈ រុក្ខទិវា ៩កក្កដានេះ គឺជាព្រះរាជសកម្មភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះមហាវិរៈក្សត្រ ព្រះវររាជបីតាជាតិខ្មែរ ព្រះបាទសម្តេចព្រះនរោត្តមស៊ីហនុ ព្រះបរមរតនកោដិ ដែលព្រះអង្គតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ និងបន្តនូវព្រះរាជសកម្មភាពដាំកូនឈើនេះ ជាបន្តបន្ទាប់ក្រោមព្រះរាជធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ព្រះករុណាព្រះបានសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានមន្ទីរបន្តថា សម្រាប់ឆ្នាំ២០២៤នេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយមន្ទីរសាធារណការខេត្ត អាជ្ញាធរ ដែនដី និងដោយបានការ ឯកភាពពី ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានជ្រើសរើសកំណត់យក ទីតាំងនេះសម្រាប់ប្រារព្ធពិធី បុណ្យរុក្ខទិវានាឆ្នាំនេះ ក្នុងគោលបំណងដើម្បីអភិរក្សនិងដាំឡើងវិញនូវប្រភេទ ឈើលំអ ក្ងោក គគី និងធ្នង់ សម្រាប់ដាំជាម្លប់ធ្វើអោយប្រសើរឡើងនូវសោភ័ណភាព ទេសភាពធម្មជាតិបរិស្ថាន ប្រណិត ចូលរួមកាត់បន្ថយការឡើងកំដៅពិភពផែនដីនិងការប្រែប្រួលអាកាសធាតុ ក៏ដូចជាទុកឲ្យកូនចៅ ជំនាន់ក្រោយៗទៀតបានស្គាល់ផងដែរ។ ជាមួយគ្នានេះមន្ទីរនឹងចែកពពួកឈើហូបផ្លែមួយចំនួនមានដូងក្រអូប, ខ្នុរការ៉ុត,កូនក្រូចឆ្មារសម្រាប់ចែកជូនដល់សាលារៀន កសិករ និងមណ្ឌលសុខភាពមួយចំនួនផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានលើកឡើងថាៈ ពិធីរុក្ខទិវានេះ ជាការឆ្លុះបញ្ចាំងអោយឃើញនូវការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  ដែលកំពុងខិតខំយ៉ាងសកម្មនូវគោលនយោបាយ ដាំ និងថែទាំព្រៃឈើឡើងវិញនៅទូទាំងប្រទេស ហើយ បានកំណត់យកបញ្ហាព្រៃឈើជាអាទិភាព ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិអោយរីកចម្រើន។

ឯកឧត្តមបណ្ឌិត បន្ថែមថា ព្រឹត្តិការណ៍នេះ បង្ហាញអោយឃើញនូវការភ្ញាក់រលឹក និងចូលរួមយ៉ាងសកម្មររបស់ ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការ ការពារ និងបង្កើនធនធានព្រៃឈើដ៏មានតម្លៃរបស់ខ្លួន។ ដោយឡែកខេត្តកែបយើងសកម្មភាពនៃការដាំកូនឈើនេះ គឺជាសកម្មភាពយ៉ាងសំខាន់បំផុត និងជាចក្ខុវិស័យរបស់ខេត្ត ដើម្បីធ្វើអោយខេត្តកែប ជាក្រុងធម្មជាតិ និងជាគោលដៅទេសចរណ៍បៃតង នាពេល អនាគត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ស្នើគ្រប់អង្គភាព ស្ថាប័ន សាលារៀន វត្តអារាម មន្ទីរពេទ្យ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចូលរួមដាំ កូនក្ងោក គគីរ ធ្នង់ អោយបានគ្រប់ដងផ្លូវ និងតាមទីសាធារណៈនានា ដើម្បីអោយខេត្តក្លាយជាទីក្រុងផ្កាក្ងោក ដ៏ទាក់ទាញនារដូវក្ងោកផ្កា។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នៃពិធីរុក្ខទិវានេះ គណៈអធិបតី និងសមាជិកសមាជិកា ទាំងអស់ បានចូលរួមដាំ និងចែកដើមឈើ មាន ដូង គគី ក្ងោក សរុប ១៥០០ដើម ក្នុងចំណុចរង្វង់មូលព្រាបស នេះផងដែរ ៕ សេង ណារិទ្ធ