ខេត្តកំពង់ចាម: រហូតមកទល់នេះ ផ្សារបឹងកុកខេត្តកំពង់ចាម ដែលស្ថិតនៅកណ្ដាលក្រុង កំពង់ចាមនោះ មិនទាន់បានរៀបចំសណ្ដាប់ធ្នាប់និងអនាម័យ នៅឡើយទេ ដែលធ្វើឲ្យមានមតិរិះ គន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំងថា ផ្សារនេះបានយកផ្លូវសាធារណប៉ែកខាងជើងនិងខាងកើតផ្សារ ធ្វើ ជាកន្លែងលក់ដូរ យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួននិងបក្ខពួកក្រៅពីសៀវភៅបន្ទុក ហើយទីផ្សារនេះ ក្លាយជា ទីផ្សារនរក តាមរយះគំនសំរាមស្អុយរលួយ នៅក្នុងបរិវេណផ្សារតែម្ដង។
ប្រភពពីប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា ផ្លូវសាធារណប៉ែកខាងជើងផ្សារគឺអាជីវករ មក លក់កណ្ដាលផ្លូវសាធារណតែម្ដង ដែលមិនខ្វល់នឹងការកកស្ទះចរាចរ សណ្ដាប់ធ្នាប់និងសោភ័ណ ភាពទីក្រុងឡើយ មិនតែប៉ុណ្ណោះទីផ្សារនេះ គឺមានគំនសំរាមស្អុយរលួយជាច្រើនពុំនូកអមជាមួយ អ្នកលក់ដូរ នៅផ្ទាល់ដី ។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរផ្សារនេះបាននិយាយថា ការពិបាកធ្វើចរាចរ វាជារឿង មួយ ទៅហើយ ប៉ុន្តែរឿងពិបាកស៊ូទ្រាំជាខ្លាំងមួយទៀតគឺធំខ្លិនអាក្រក់ស្ទើរថប់ដង្ហើមជារៀងរាល់ថ្ងៃ ជាពិសេសគឺពេលមេឃភ្លៀង។
ចំណែកអ្នកលក់ផ្ទាល់ដីនៅលើផ្លូវសាធារណនេះ បាននិយាយថាពួគាត់លក់ បន្លែ១កូនកញ្ឆេ ឬទំហំកន្លែងលក់មានប្រមាណ១ម៉ែត្រការេ គឺខាងផ្សារគេយកភាស៊ីចំនួន១០០០រៀល ចំណែកអ្នក ដាក់លក់នៅលើផ្លូវសាធារណមុខកន្លែងផ្ញើកង់ ម៉ូតូរបស់ផ្សារនោះ គឺភាស៊ីយក១០០០រៀលនិង កន្លែងផ្ញើកង់ម៉ូតូនោះគេយក២០០០រៀលផ្សេងទៀត ដោយគេអះអាងថាជាកន្លែងរបស់គេ។
លោក ឃុត រុន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់កំពង់ចាម ដែលមានដែនសមត្ថកិច្ចគ្រោប ដណ្ដប់ទៅលើផ្សារនេះ បានប្រាប់អ្នកសារព័ត៌មានថា គឺបានទទូលស្គាល់ថាមានការលក់ដូរចូលមក
កណ្ដាលផ្លូវសារធាណអីចឹងមែន គឺមិនត្រឹមតែផ្លូវសាធារណខាងជើងផ្សារនោះទេ គឺផ្លូវសាធារណ ខាងក្រោយផ្សារក៏ដូចគ្នាដែរ ប៉ុន្តែសមត្ថកិច្ចខាងលោក ពុំត្រូវបានសាលាក្រុងនិងប្រធានផ្សារ អនុ ញ្ញាតិឲ្យសហការ រៀបចំសណ្ដាប់ធ្នាប់នៅទីនោះទេ។
មន្ត្រីសាលាក្រុងកំពង់ចាមម្នាក់ដោយសុំពុំប្រាប់ឈ្មោះដល់អ្នកសារព័ត៌មាន បាននិយាយឲ្យ ដឹងថា ការយកភាស៊ីតម្លៃនេះ គឺសុទ្ធតែលើសពីសៀវភៅបន្ទុក ជាពិសេសក្រៅសៀវភៅបន្ទុកតែម្ដង ព្រោះក្នុងសៀវភៅបន្ទុកគឺអនុញ្ញាតិឲ្យប្រធានផ្សាររៀបចំយកភាស៊ី តែក្នុងបរិវេណផ្សារតែប៉ុណ្ណោះ ចំណែកលក់មកលើផ្លូវសាធារណដូចនេះ គឺក្រៅបរិវេណផ្សារទៅហើយ គឺច្បាប់មិនចាត់ចូលក្នុងបរិ វេណផ្សារនោះទេ។កង ចេស្ដា
លោក ស្រេង រ៉ា ជាថៅកែផ្សារនៅក្នុងអាជ្ញាប័ណ្ណច្បាប់បានប្រាប់អ្នកសារព័ត៌មានថា លោកមិន បានដឹងរឿងនេះទេ ព្រោះលោកប្រគល់ឲ្យក្មួយរបស់គាត់ឈ្មោះឡូ ជាអ្នកចាត់ចែងទីផ្សារនេះជំនួស គាត់។
លោកឡូ បានប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីទូរថា រឿងលក់ចូលមកលើផ្លួវសារធារ ណនេះ គឺសូម្បីតែចៅហ្វាយខេត្តក៏ដឹងនិងឲ្យលក់ដែរ ហើយការលក់ដូចនេះគឺមានយូរណាស់ មកហើយ គ្រាន់តែឥឡូវនេះគឺលក់ចូលមកកណ្ដាលផ្លូវជាងមុនដោយសារតែមន្ទីរសាធារណការខេត្តកំពង់
ចាមធ្វើលូនៅគៀនផ្លូវ ហើយពុំព្រមលប់វិញសោះ ដែលធ្វើឲ្យរំខានដល់ការលក់ដូរ របស់ ប្រជាពលរដ្ឋ ចំណែករឿងសំរាម គឺខាងសាលាខេត្ត ជាអ្នកកុងត្រាជួលក្រុមហ៊ុនស៊ិនទ្រី ឯខាងផ្សារ គ្រាន់តែមានកាត្វកិច្ចបង់លុយជួលតែប៉ុណ្ណោះ ប៉ុន្តែតម្លៃជួលកាន់តែឡើងថ្លៃ ជាបន្តបន្ទាប់តាំង១ខែ តម្លៃពី១លាន៧០ម៉ឺនរៀលរហូតដល់១ខែតម្លៃ៣លាន៥០ម៉ឺនរៀលក្នុងកំឡុងពេលខែ៤និងខែ៥ ឆ្នាំ ២០១៤នេះ ប៉ុន្តែសំរាមលែងមកប្រមូល ដឹកចេញសោះតែម្ដង ដោយយកលេសនេះលេសនោះមិន ចេះចប់ ឯសាលាខេត្តស្ងាត់មាត់ជ្រាប៕ កង ចេស្ដា



































