បន្ទាយមានជ័យ: លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ជំរុញអោយពលរដ្ឋចូលសិក្សាជំនាញវគ្គខ្លីដើម្បីមានជំនាញងាយរកការងារធ្វើ លើកឡើងដូចច្នេះខណះអញ្ជើញចូលរួមជាអធិបតីភាពក្នុងការធ្វើទស្សនកិច្ចសិក្សាលើការអនុវត្តគម្រោង promise II នៅខេត្តបន្ទាយមានជ័យ និងចូលរួមកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់កម្មវិធីលើកទី៣ ស្ដីពីការពិនិត្យ និងការរៀបចំផែនការសកម្មភាពបន្តសម្រាប់អនុវត្តកម្មវិធី promise II ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំនេះធ្វើនៅរសៀលថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៤ នៅសាលាឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
លោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានសហការជាមួយអង្គការ IOM កម្មវិធីកាត់បន្ថយភាពក្រីក្រតាមរយៈទេសន្តរប្រវេសន៍ដោយសុវត្ថិភាពការអភិវឌ្ឍន៍ជំនាញនិងការបង្កើនសេវារកការងារឲ្យធ្វើនៅក្នុងប្រទេសកម្ពុជា ឡាវ ភូមា និងប្រទេសថៃ ដំណាក់កាលទី២ (promise) ធ្វើទស្សនកិច្ចសិក្សាលើការអនុវត្តគម្រោងកម្មវិធី promise នៅខេត្តបន្ទាយមានជ័យដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦.១៨ ខែកក្កដា ឆ្នាំ២០២៤ និងបន្តចូលរួមកិច្ចប្រជុំគណៈកម្មការព្រឹក្សាយោបល់កម្មវិធីលើកទី៣ ស្ដីពីការពិនិត្យនិងការរៀបចំផែនការសកម្មភាពបន្តសម្រាប់ការអនុវត្តកម្មវិធី promise ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារHamawari។
លោក បានបន្តថា៖ កិច្ចប្រជុំនេះមានគោលបំណង៖១,សិក្សាស្វែងយល់លើការអនុវត្តកម្មវិធី promise នៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង។២,ការបង្ហាញជូនអំពីលទ្ធផលការអនុវត្តកម្មវិធី promise នៅក្នុងឆ្នាំទី៣ ខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហាឆ្នាំ២០២៤។៣,ចែករំលែកអំពីការអនុវត្តល្អ និងមេរៀនដែលទទួលបានពាក់ព័ន្ធនឹងការអភិវឌ្ឍ ជំនាញរបស់ពលករទេសន្តរប្រវេសន៍និងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ។៤,ពិនិត្យពិភាក្សានិងអនុម័តលើផែនការការងាររបស់កម្មវិធីសម្រាប់ឆ្នាំទី៣ ខែកញ្ញា ឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំ២០២៥។
ទន្ទឹមជាមួយគ្នានោះបងប្អូនប្រជាពលរដ្ឋ ក៏បានធ្វើការសំណូមពរដល់ឯកឧត្តម រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈអភិបាលខេត្ត សូមជួយធ្វើយ៉ាងណាអោយកម្រៃពលកម្ម នៃការងារអោយមានតម្លៃថ្លៃសមរម្យ និងសូមអោយការធ្វើប៉ាស្ព័រ ក៏ជាក្រុមហ៊ុនបញ្ជូនពលករធ្វើការងារនៅក្រៅប្រទេសមានការបច្ចុះតម្លៃអោយសមល្មមដែលអាចអោយពួកគាត់មានលទ្ធភាពធ្វើ។
លោក យឹម សំណាងបានបញ្ជាក់ថា៖ នៅតាមបណ្ដាលវិទ្យាល័យមួយចំនួនក្នុងក្រុង ស្រុក ខេត្តបន្ទាយមានជ័យ បានបើកការបង្រៀនជំនាញអគ្គិសនីជូនដល់សិស្សានុសិស្ស និងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជាមជ្ឈមណ្ឌលមួយ ជាអង្គភាពចំណុះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលមានភារកិច្ច ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវ: ជូនពលរដ្ឋ សិស្ស ជាពិសេស យុវជន យុវនារីគ្មានការងារធ្វើនិង បោះបង់ការសិក្សា វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យចូលរៀនយកជំនាញ មានដូចជា បសុពេទ្យ អគ្គិសនី សំណង់ស៊ីវិល មេកានិកយានយន្ត និងព័ត៌មានវិទ្យាជាដើម ដោយមិនគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នេះ មានវគ្គបណ្តុះបណ្តាល សញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ ដោយឥតគិតថ្លៃ រយៈពេល ៤ ខែ ចូលរៀននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ផងដែរ៕ដោយ៖ឃិន គន្ធា