កិច្ចប្រជុំសាមញ្ញលើកទី០២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

0

(ខេត្តកំពង់ធំ)៖ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី០២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្ត។

នៅក្នុងកិច្ចប្រជុំនេះ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្ត រាយការណ៍អំពីសមាសភាពក្នុងអង្គកិច្ចប្រជុំ ជូន អង្គពិធី ដោយបានលើកយកនូវរបៀបវារៈចំនួន ០៣ ដើម្បីដាក់ជូន អង្គពិធីធ្វើការពិនិត្យ និងអនុម័តដោយការលើកដៃ។
រៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ០១ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត ដីកា ស្តីពីបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤
៣- ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពីប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ របស់ក្រុមប្រឹក្សាខេត្ត

ក្នុងកិច្ចប្រជុំ ឯកឧត្តម ដៀប ពីរី បានបញ្ជាក់ថា ដីកា បទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ គឺមានសារៈសំខាន់បំផុត ដូច្នេះ សូមអញ្ជើញឯកឧត្តម លោកជំទាវ ពិនិត្យលើខ្លឹមសារបទបញ្ជាផ្ទៃក្នុង ប្រសិនបើមានកែសម្រួលចំណុចណាមួយ សូមធ្វើកំណត់ហេតុអោយបានច្បាស់លាស់ដើម្បីរាយការណ៍ទៅក្រសួងមហាផ្ទៃ។

បន្ថែមពីនេះទៀតឯកឧត្តម ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំ ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួម ធ្វើឱ្យអង្គប្រជុំមានប្រសិទ្ធភាព នឹងទទួលបានជោគជ័យ។ អត្ថបទដោយ ថុង ពលរិទ្ធី-ពិនិត្យដោយអ៊ុមញឹប។