លោក​អភិបាលខេត្ត​ផ្ដល់​អំណោយ ដល់​ជនរងគ្រោះ ៣៦៦​នាក់​ក្នុងចំណោម​ប្រមាណ​ ៤០០​នាក់​ដែល​បាន​ពុល​នំ​ប​ញ្ជុ​ក​

0

​ខេត្ត​កំ​ព់​ធំ​: លោក​អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ កាក បាទ​ក្រហម ជូន​ដល់ ជនរងគ្រោះ ពុល​នំ​បញ្ចុក​ចំនួន​៣៦៦​នាក់ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ នៅ​មណ្ឌល​សុខភាព​តាំងក្រសាំង ស្ថិតនៅ​ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក​និង​មន្ទីរពេទ្យ បារាយណ៍​- សន្ទុក ស្ថិតនៅ ឃុំ​ត្រពាំង​ស្វាយ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​
​អំណោយ​កាកបាទក្រហម​នេះ មាន​ម៉ី​.​ត្រីខ​.​ទឹក​គោ​និង​ថវិការ​២០០០០​រៀល ។ ​
​លោក​ពេជ្រ សុធា អភិបាលស្រុក​សន្ទុក បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរ​ស័​ថា យោងតាម សៀវភៅ​កត់​ចំណងដៃ បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនរងគ្រោះ ពុល​នំ​បញ្ចុក មាន​ចំនួន​ប្រមាណ ៤០០​នាក់ ប៉ុន្តែ​អ្នក​ខ្លះទៅ​សំរាក​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន​និង​អ្នក​ខ្លះទៀត នៅ​ខេត្តកំពង់ចាម ចំណែក​អ្នក​មក​សំរាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​លើ​នេះ ជាក់ស្ដែង​មាន​ចំនួន​តែ​៣៦៦​នាក់​តែ ប៉ុណ្ណោះ​។​IMG-20141023-WA0003
​លោក ពេជ្រ សុធា បាន​បន្តថា ជនរងគ្រោះ ដោយ​ពុល​នំ​បញ្ចុក​ទាំងនេះ គឺ​គាត់​បាន​ពិសារ​នំ បញ្ចុក​នៅក្នុង​ពី​ភ្ជាប់ពាក្យ​របស់​អនាគត​គូរ​ស្វា​-​ភរិយា​១​គូរ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៤ នៅ ភូមិ​ស៊ី​វុត្ថា ឃុំ​ប្រាសាទ ស្រុក​សន្ទុក​នេះ លុះ​យប់​ថ្ងៃទី​១៩​និង​រំលង​អា​ធ្រា​ត្រ​ចូលដល់​ថ្ងៃទី​២០ អ្នក ដែល​អញ្ជើញ​មក​ចូលរួម​ក្នុង​ពី​ធី​នេះ បាន​ឈឺក្បាល វិលមុខ​និង​ឈឺពោះ រាគ​ក្អួត​គ្រប់គ្នា​ឲ្យ​តែ​អ្នក បាន​ពិសារ​នំ​បញ្ចុក​នោះ​។​
​ជនរងគ្រោះ​ទាំងនោះ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងលើ ជា​បន្ត បន្ទាប់ ចំណែកឯ​ក្រុមគ្រូពេទ្យ ក្រោយពី​បាន​ពិនិត្យ​អាការ​ជម្ងឺ​និង​ស្ដាប់​សាវតា​ជម្ងឺ គឺ​បាន​កំណត់ថា គឺ​ពុល​នំ​ប​ញ្ចុ​នោះ​។​IMG-20141023-WA0002 (1)
​ក្រុមគ្រួសារ​ដែលមាន​ពិធី​ភ្ជាប់ពាក្យ​កូនប្រុស​-​ស្រី​នេះ បាន​និយាយ​ឲ្យ​ដឹងថា គាត់​មិនដឹង ពី​មូល​ហេតុដែល​នាំ​ឲ្យ​នំ​បញ្ចុក​នេះ​មាន​ជាតិពុល​នោះទេ ព្រោះថា​គាត់​កំ​ម្ម៉​ង់​ទិញ​ពី​គេ ហើយ​ក្រុម គ្រួសារ​ពួកគាត់​ក៏មាន​អាការ​ជម្ងឺ​នេះដែរ ហើយ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​ខាងលើនេះ​ផងដែរ​
​ជនរងគ្រោះ ពុល​នំ​បញ្ចុក ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ អ្នកខ្លះ​គឺ​ពុល​ទាំង ក្រុមគ្រួសារ​តែម្ដង​និង​ក្រុមគ្រួសារ​ខ្លះ ២-៣​នាក់​ក៏មាន ព្រោះថា គ្រួសារ​ខ្លះមក​ទាំង​ក្រុមគ្រួសារ​និង ខ្លះទៀត​ត្រូវ​អ្នក​មក​ផ្ទាល់ យកនំ​បញ្ចុក​ទៅ​ផ្ងើ ហូប​ដល់ផ្ទះ​៕