(កំពង់ធំ)÷ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារចម្រុះទីបញ្ជាការស្រាលប្រចាំការនៅឃុំពាមបាង ដឹកនាំដោយ លោក ហុក ម៉ុន នាយរងសង្កាត់ជលផលពាមបាង និងជាសមាជិកក្រុមការងារ បានចុះប្រតិបត្តិការត្រួតពិនិត្យបង្រ្កាបបទល្មើសជលផល នៅចំណុច ព្រែកពាមបាងរហូតដល់ចំណុចជ្រោយធំ ស្ថិតក្នុងភូមិពាមបាង ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងនោះបានក្រុមការងារចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យបង្រ្កាបបទល្មើសជលផលលទ្ធផលអនុវត្តបាន ១ករណីបានចុះរុះរើ បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់(របាំងសាច់អួនក្រឡាញឹក)នៅនឹងកន្លែងរួមមាន÷
របាំងសាច់អួនក្រឡាញឹកចំនួន១៣ របាំង ប្រវែង ២១០០ម៉ែត្រ ឡុកចំនួន១៣គ្រឿង លប/លូចំនួន២៦មាត់
បង្គោលឈើចំនួន២៦០០ដើម ចាក់ត្រីលែងចំនួន១៥ គីឡូក្រាមចូលទន្លេវិញ។
ចំពោះលោក កែវ សុឃឿន សង្កាត់រដ្ឋបាលជលផលបាបារាយណ៍(ប្រចាំស្រុកតាំងគោក) បានសហការជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំកោះរះស្រុក តាំងគោក បានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចស្ទឹងកំបុត ស្ថិតក្នុងភូមិសាស្ត្រ ឃុំទ្រៀល ស្រុកតាំងគោ ខេត្តកំពង់ធំ។
ជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំកោះរះ បានចុះបង្ក្រាបបទល្មើសជលផលនៅលទ្ធផលអនុវត្តបាន១ករណី
បានធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន÷ របាំងស្បៃមុង០៣ខ្សែមានប្រវែង៦៥ម៉ែត្រ ឡុក៣គ្រឿង លប/លូ ស្បៃមុ៣មាត់ បង្គោល ៣៤ដើម ចាក់លែងត្រីចម្រុះប្រហែល០៣គីឡូក្រាម។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ