ជនជាតិវៀតណាមម្នាក់និងជនជាតិចិនម្នាក់ សង្ងំលួចលក់ថ្នាំញៀននៅក្រុងប៉ោយប៉ែតត្រូវកម្លាំំងអាវុធហត្ថឃាត់ខ្លួននិងដកហូតថ្នាំញៀនបានជាច្រើនប្រភេទ

0

ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ និងជនជាតិចិនម្នាក់ សង្ងំលួចលក់ថ្នាំញៀននៅក្រុងប៉ែតយ៉ាងសកម្ម ត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួននិងដកហូតថ្នាំញៀនបានជាច្រើនមុខ។នៅចំណុចកាសុីណូនាគទិព្ធ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង១យប់ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះបាន ដោយទទួលបានព័ត៌មានពីសន្តិសុខម្នាក់ ក្រោយពីទទួលបានព័ត៍មានហើយ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកកម្លាំងរាជអាវុធហត្ថក្រុងប៉ោយប៉ែត១ក្រុម ចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ១-ឈ្មោះ ធី អ៊ុកលឺម ហៅ រិ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកបកប្រែ ស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែតអ្នកលក់ថ្នាំញៀន ២-ឈ្មោះ ឈិន ជូជូ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែតអ្នកលក់ថ្នាំញៀន កំលាំងអាវុធហត្ថបានដកហូតវត្ថុតាង គ្រឿងញៀនប្រភេទម្សៅម៉ត់ពណ៌សកេតាមីន ចំនួន៨ថង់កិប ស្មើនឹងទម្ងន់១៦៨,១០ក្រាម អ៊ិចស្តាស៊ី ចំនួន១កញ្ចប់ ទម្ងន់ ៧០៨,៨០ក្រាម ម្សៅរូបផ្លែស្ត្របឺរីពណ៌ខៀវ អ៊ិចស្តាស៊ី ចំនួន ១៥កញ្ចប់ ទម្ងន់ ១៩៣,៣០ក្រាម ម្សៅរូបសេះពណ៌ក្រហម  ចំនួន ៦កញ្ចប់ ទម្ងន់ ៣២,៨០ក្រាម ម្សៅម៉ត់ពណ៌ទឹកដោះគោ ចំនួន ២កញ្ចប់ ទម្ងន់ ៧១,៣០ក្រាម ថ្នាំគ្រាប់រាងមូលពណ៌បៃតងចាស់  ចំនួន ៣កញ្ចប់ ស្មើនឹង៣២គ្រាប់ ទម្ងន់៤០,៨០ក្រាម, ទូរស័ព្ទ ចំនួន២គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ។
លោកវរសេនីយត្រី នួន នីណារ៉ូ បានឲ្យដឹងបន្តថា  ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកលក់ក្នុងក្រុងប៉ោយប៉ែតនេះហើយទុកជក់ផងពិត។ជនសង្ស័យទាំងនាក់ក្រោយពីកំណត់ហេតុហើយកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅសៀល ទី១៧ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីតាមច្បាប់៕