អ្នកឧកញ៉ា ទៀ វិចិត្រ   ប្រជានេសាទ០២នាក់ត្រូវបានជួយសង្រ្គោះខណៈពួកគេជួបគ្រោះថ្នាក់លិចទូកកណ្តាលលំហរសមុទ្

0

ខេត្តព្រះសីហនុ៖អ្នកឧកញ៉ា ទៀ វិចិត្រ នាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤វេលាម៉ោងប្រមាណ២០យប់ ក្រោយ ទទូលបានដំណឹងថាមានបងប្អូនប្រជានេសាទចំនួន០២នាក់បានជួបគ្រោះថ្នាក់ លិចទូកកណ្តាលសមុទ្រ។

ភ្លាមៗអ្នកឧកញ៉ាបានបញ្ជូនក្រុមការងារអូបរ័ល្បឿនលឿនចេញទៅស្វែងរកនិងបានជួយសង្គ្រោះជនរងគ្រោះទាំង០២នាក់ទាន់ពេលវេលារួចផុតពីគ្រោះថ្នាក់ដោយសុវត្ថិភាព។ជុំវិញហេតុការនេះបើតាមការបញ្ជាក់ពីជនរងគ្រោះឲ្យដឹងថា ទូករបស់ពួកគេបានលិចក្នុងពេល អាកាសធាតុលើផ្ទៃសមុទ្រមានភ្លៀង ខ្យល់និងរលកបក់បោកខ្លាំង។ ក្រោយទូកលិចពួកគេទាំង០២នាក់បាន តោង ប៊ីដុងហែលបណ្តែតទឹកសមុទ្រប្រហែលជិតមួយម៉ោង ទើបត្រូវបានក្រុមការងារសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រមកជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់។

ជាមួយគ្នានេះជនរងគ្រោះទាំង០២នាក់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នក ឧកញ៉ា ដែលបានបញ្ជូនក្រុមការងារអូបរ័ល្បឿនលឿនទៅជួយដល់ពួកគាត់ទាន់ពេលវេលារួចផុតពីគ្រោះថ្នាក់។ពីព្រោះថាបើមិន មានការជួយសង្រ្គោះទាន់ពេលវេលាពីសំណាក់ ក្រុមការងារអ្នកឧកញ៉ាទេនោះ ពួកគាត់ប្រហែល ជាជួបគ្រោះ ធំហើយ។

គួរបញ្ជាក់ផងដែរថា ៖ជាមួយនិងស្ថានភាពអាកាស់ធាតុ មានខ្យល់ ភ្លៀងបោកបក់រលកសមុទ្រធំៗ និងដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា «មានសម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាលនៃទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង-ស្ថានភាពបែបនេះនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ រលកសមុទ្រធំៗ ។  រដ្ឋបាលខេត្តព្រះសីហនុក៏បានធ្វើការអំពាវនាវផងដែរទៅដល់ បងប្អូនប្រជាពលរដ្ឋ ប្រជានេ សាទ ភ្ញៀវទេសចរជាតិអន្តរជាតិនិងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្ដាកោះត្រូវផ្អាកជាបណ្តោះអាសន្នក្នុងការចេញនេសាទនៅលើផ្ទៃសមុទ្រនិងការដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះនានាដោយត្រូវរង់ចាំអាកាសធាតុបានធូរស្រាលទើបអនុញ្ញាតឱ្យចេញនេសាទនិងមានការដឹកជញ្ជូនភ្ញៀវទេសចរជាធម្មតាឡើងវិញ៕

នាគសមុទ្រ