អយ្យការ​អមសាលាដំបូងខេត្តកំពង់ធំ​ និងសហការីបាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនដល់ព្រះចៅអធិការវត្តរលួស​ ក្រុងស្ទឹងសែន​

0

(កំពង់ធំ​)៖​ ឯកឧត្តម​ រស់​ សារាំ​ ព្រះ​រាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ​ បានថ្លែងថា​ ការ​ប្រគេន​ទៀនវស្សាដល់ព្រះសង្ឃ​ គឺជា​ប្រពៃណី​ដែល​មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ​ក្នុង​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ជា​ច្រើន​ ក៏​ដូច​ជា​ប្រពៃណី​សាសនា និង​វប្បធម៌​ផ្សេង​ទៀត​។ ​ការប្រគេន​ទានវស្សាដល់ព្រះសង្ឃ​ត្រូវ​ធ្វើ​ដោយ​ចិត្ត​ស្មោះស្ម័គ្រ និង​គោគោរពទៅតាមជឿនឿព្រះពុទ្ធសាសនា រួម​បញ្ចូល​ទាំង​ការ​ប្រគេន​ចង្ហាន់ និងសម្ភារ​ចាំបាច់​ផ្សេងៗ​ដល់​ព្រះសង្ឃ​សម្រាប់អុជបំភ្លឺសូត្រធម៌នៅ​ក្នុងព្រះវិហារ។

នៅរសៀលថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០២៤​ អយ្យការ​អអមសាលាដំបូងខេត្តកំពង់ធំ បាននាំយកទេយ្យវត្ថុ និងគ្រឿងបរិក្ខារ យកទៅប្រគេនជូនដល់ព្រះចៅអធិការវត្តរលួសទទួលបាន៖ ទៀនព្រះវស្សា១គូ ផ្លែឈើ ទឹកសុទ្ធ ទឹកក្រូច អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ តែ ស្ករស ទឹកដោះគោ ត្រីខកំប៉ុង និងមី ព្រមទាំងបច្ច័យផងដែរ។

ឯកឧត្តម​ព្រះរាជ្ញាបានបន្តថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន​តាមពុទ្ធឱវាទ​រយៈពេល៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ការប្រគេនទៀន​ព្រះវស្សាព្រមទាំងគ្រឿង​ឧបភោគបរិភោគ និងបច្ច័យយកមកប្រគេន​ព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

សូមបញ្ជាក់ថាឯកឧត្តម​ រស់​ សារាំ​ ព្រះ​រាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ​ តែងតែដឹកនាំគណៈប្រតិភូ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទ ចូលរួមចំណែកដល់ការទ្រទ្រង់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនភាគច្រើននៅ​កម្ពុជាគោរពប្រណិប័តន៍តាម។ ដោយហេតុថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្តឱ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់រាប់អាន ចេះជួយយកអាសារ មានសាមគ្គីភាព និងនាំឱ្យសង្គមរស់នៅ ប្រកបដោយសុខដុមរមនា ក្រោមម្លប់សន្តិភាពផងដែរ៕ដោយវេហាស៍