រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាំយកទៀនវស្សានិងទេយ្យទានព្រមទាំងបរិក្ខារ បច្ច័យ គ្រឿងឧបភោគបរិភោគមួយចំនួនធំ មកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាវត្ត៩ក្នុងស្រុកស្ទោង

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ព្រមទាំងសហការី បានអញ្ជើញនាំយកទៀនវស្សា និងទេយ្យទាន ព្រមទាំងបរិក្ខា បច្ច័យ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនធំ មកប្រគេនព្រះសង្ឃចំនួន៩វត្តដែលគង់ចាំព្រះវស្សា នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

ទាំងនេះសឱ្យឃើញពីការនឹករលឹក និងការយកចិត្តទុកដាក់របស់ឯកឧត្តមក្នុងនាមជាប្រធានក្រុមការងារ  និងជាពុទ្ធសាសនិក ក្នុងការរួមចំណែកលើកកម្ពស់វិស័យពុទ្ធសាសនា សន្សំនូវបុញ្ញនិធិ សម្រាប់ជាតិនេះ និងអនាគតជាតិ ព្រមទាំងផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រ ថែមទាំងរឹតចំណងសាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធរវាងថ្នាក់ដឹកនាំក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោងនិងព្រះសង្ឃ ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំង ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ លោកតា លោកយាយ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម រដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលលោកតែងតែ  នឹករលឹក គិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងគ្រប់ពេលវេលា។ ជាពិសេសឯកឧត្តមបានកសាងនូវផ្លូវបេតុងប្រវែង១១គីឡូម៉ែត្រ នៅក្នុងឃុំចំណាលើ ដែលជាចំណងដៃមិនអាចកាត់ថ្លៃបាន ដែលក្នុងកំពុងដំណើរការសាងសង់សម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើដំណើរ ដឹកកសិផល និង សិស្សានុសិស្សទៅសាលារៀនមានការងាយស្រួល ប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងសមិទ្ធផលផ្សេងៗទៀតជាច្រើនក្នុងការរួមចំណែកជួយអភិវឌ្ឍមូលដ្ឋានស្រុកស្ទោង ឲ្យកាន់តែមានការអភិវឌ្ឍឈានឡើងជាលំដាប់។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រី បានប្រគេននូវ ទៀនវស្សា បរិក្ខា និងទេយ្យទាន ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនធំជូនវត្តទាំង៩។ លើសពីនេះវត្តទាំងអស់ក្នុងស្រុកស្ទោង ក្នុង១ឃុំ ៤លានរៀលគ្រប់ឃុំ  ហើយក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនជើងប្រគេនបន្ថែមនូវថវិកា ២លានរៀល ឃុំរុងរឿង២លានរៀល និងឃុំសំព្រោជ ១លានរៀល ដល់វត្តនៅក្នុងឃុំជាមូលដ្ឋានរបស់ខ្លួនផងដែរ។