សារព័ត៌មានយ៉ុនហាបរបស់កូរ៉េ ខាងត្បូង កាលពីថ្ងៃទី២២ ខែតុលា បាន ដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលទី ក្រុងសេអ៊ូលបញ្ជាក់ថា រដ្ឋាភិបាល ប្រទេសនេះបានផ្ញើលិខិតអញ្ជើញកូរ៉េ ខាងជើងឱ្យចូលរួមក្នុងសន្និបាតស្ដីពី គោលនយោបាយរបស់ប្រធានាធិបតី កូរ៉េខាងត្បូងលោកស្រីផាក យុងហេ ក្នុង ការជំរុញឱ្យមានសន្ដិភាពនៅតំបន់អាស៊ី ភាគឦសាន ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានឡើង គម្រោងបើកសន្និបាតដែលមានការ ចូលរួមពីមន្ដ្រីរដ្ឋាភិបាល និងអ្នកឯក ទេសសេរី ដើម្បីផ្លាស់ប្ដូរទស្សនៈជុំវិញ បញ្ហាសន្ដិសុខ ថាមពល សន្ដិសុខបរមា ណូ សន្ដិសុខបណ្ដាញ និងទស្សនៈសហ ប្រតិបត្ដិការដើម្បីសន្ដិភាពនៅក្នុង តំបន់ ។ កូរ៉េខាងត្បូងបានអំពាវនាវដល់ ប្រទេសក្នុងតំបន់បង្កើនទំនុកចិត្ដគ្នាទៅ វិញទៅមកតាមរយៈកិច្ចសហប្រតិបត្ដិ ការ ក្នុងការដោះស្រាយវិបត្ដិនយោបាយ និងសន្ដិសុខ ។
កូរ៉េខាងជើងក៏បានអញ្ជើញបណ្ដា មន្ដ្រីជាន់ខ្ពស់របស់អាមេរិក ចិន ជប៉ុន រុស្ស៊ី និងប្រទេសមួយចំនួនទៀត ក្នុង នោះមានកូរ៉េខាងជើងឱ្យចូលរួមនៅក្នុង សន្និបាតដែលមានសារសំខាន់មួយនេះ ប៉ុន្ដែភាគីកូរ៉េខាងជើងមិនទាន់បាន ឆ្លើយតបទៅនឹងការអញ្ជើញរបស់កូរ៉េ ខាងត្បូងនៅឡើយ 9