(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់អំពីស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រឃុំដងកាំបិត និងបានសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូន ប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តស្រែវាលខាងកេីត ឃុំដងកាំបិត ស្រុកសណ្តាន់ ។
ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ដែលក្នុងរដូវវស្សារយពេលប៉ុន្មានថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រ ខេត្តព្រះព្រះវិហារ និងខេត្តកំពង់ធំយេីង ដែលអាចបង្ករហានីភ័យដោយជំនន់ទឹកភភ្លៀង។ ដូច្នេះសម្តេចធិបតី ឯកឧត្ដមប្រធានក្រុមការងារ និងឯកអភិបាលខេត្ត លោកបានផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅតាមមាត់ស្ទឹង ត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ជៀងវាងគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ ដោយត្រូវថែរក្សាសុខភាពរៀបចំទីកន្លែងរស់នៅឲ្យបានល្អ ហូបស្អាត ពិសារទឹកឆ្អិន ពិសេសត្រូវប្រុងប្រយ័ត្នក្មេងៗ និងបានជូនពរល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមមាត់ស្ទឹង សូមទទួលបានសុខសុវត្ថិភាព ជៀងផុតពីជំងឺតម្កាត់ផ្សេងៗ និងមានសេចក្តីសុខចម្រើន គ្រប់ៗក្រុមគ្រួសារ ។
នៅក្នុងឱកាសនេះឯកឧត្តម បាននាំយកនូវអំណោយនូវអំណោយមនុស្សធម៌ដ៍ថ្លថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រដែលកំពុងមានជីវភាពលំបាកខ្វះខាតប្រចាំថ្ងៃ ចំនួន៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន នូវអង្ករ មីជាតិ ទឹកត្រី និងត្រីខកំប៉ុងផងដែរ ។
លោក លន់ យ៉េន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត ស្រុកសណ្តាន់ បានសូមគោពថ្លែងអំណអំណរគុណ ដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចធិបតី និងលោកជំទាវ ព្រមទាំងឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ដែលតែងតែបានយកចិត្តទុកដាក់គិតគូរជួយដោះស្រាយការលំបាកគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និងក្រុមគ្រួសារអតីតយុទ្ឋជន នៅឃុំដងកាំបិតស្រុកសណ្តាន់ ខេត្តកំពង់ធំ និងបានសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្ដម លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។ អត្ថបទវេហាស៍