ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ២៤៥គ្រួសារនៅស្រុកស្ទឹងហាវ

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះសីហនុនារសឪលថ្ងៃទី២០ខែ​កក្កដាឆ្នាំ២០២៤ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហម កម្ពុជា ចែកជួនបងប្អូនប្រជាពលរដ្ឋទីទ័លក្រ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារ កំព្រា ស្ត្រីមេម៉ាយមានកូនច្រើន និងអ្នកជំងឺរ៉ាំរ៉ៃ រួមទាំងស្ត្រីមានផ្ទៃពោះ សរុបចំនួន២៤៥គ្រួសារ រស់នៅ ក្នុងស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ។

អំណោយសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលបាននាំយកមក ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២៤៥គ្រួសារ  ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១បាវ ស្មើនឹង ២៥គីឡូក្រាម, ត្រីខ ១យួរ, ទឹកត្រី ១យួរ, មី ១កេស ឃីតចំនួន១ ក្នុងនោះមាន(មុង១, ភួយ១, ក្រមា១, សារុង១)និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។

នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទ ក្រហម កម្ពុជា ខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែងពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយ មិនប្រកាន់ពូជ សាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះឯកឧត្តម ម៉ាង ស៊ីណេត ក៏បានមានប្រសាសន៍ លើកទឹកចិត្តដល់បង ប្អូនប្រជា ពល រដ្ឋក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវខិតខំជំរុញ និងតម្រង់ទិសកូនចៅអោយប្រឹងប្រែងរៀន សូត្រ គ្រប់ជំនាញ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗដោយពេញលេញ និងចូលរួមក្នុងគោលនយោបាយ ក្នុងការទាក់ទាញអ្នកវិនិយោគមកធ្វើការវិនិយោគទុន ឲ្យមានការ អភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើន ទើបធ្វើឲ្យកូនចៅរបស់បងប្អូនទាំងអស់គ្នាទទួលបាននូវការងារ និងជីវ ភាពធូរធារ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដ៏ត្រឹមត្រូវប្រកប ដោយថាមពល ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដោយបន្តប្រតិបត្តិតាម គន្លងមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក នៃនយោបាយ ឈ្នះ ឈ្នះ និងជាបិតាសន្តិភាព របស់ កម្ពុជា ធ្វើឱ្យប្រជាជនកម្ពុជា រស់នៅក្នុង សេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គមប្រកបដោយណ សមធម៌ស្មើសិទ្ធិ ស្មើឱកាសក្នុងសង្គម ជាតិផងដែរ។

ក្នុងនោះឯកឧត្តម ម៉ាង ស៊ីណេត ក៏បានអំពាវនាវ សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើន នូវការ ប្រុងប្រយ័ត្ន អំពីជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺគ្រុនឈិក ព្រោះខែនេះជារដូវស្សាហ៍ ដូច្នេះហើយសូមបងប្អូន ត្រូវមើលនៅជុំវិញផ្ទះរបស់ខ្លួន និងចូលរួមកំចាត់ដង្កូវទឹកមូសខ្លា ព្រមទាំងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិ វេណផ្ទះរបស់បងប្អូន ដោយតាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើ ប្រាស់  មានដូចជា៖ សំបកកង់ឡាន សំបកកង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដូង និងវត្ថុអាចដក់ទឹកដទៃផ្សេងទៀត ដែលនៅជុំវិញបរិវេណផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗអោយបានស្អាតគ្រប់ៗគ្នា៕

នាគសមូទ្រ