ខេត្តប៉ៃលិន៖ បុរសអ្នករត់តាក់ស៊ីម្នាក់ ត្រួវបានចោរលួចរថយន្តរបស់ខ្លួនបើកទៅបាត់ ខណៈពេលបើករថយន្តមកចត់ទុកនៅមុខបេនឡាន រួចក៏ចុះដើរមកនិយាយគ្នាលេងជាមួយអ្នករត់តាក់ស៊ីដូចគ្នា ក៏មានការឆោឡោឡើង ឈានដល់ការប្តឹងសមត្ថកិច្ច ចាប់បានរយៈពេល២ម៉ោងក្រោយការធ្វើ
ហេតុការណ៏គួរឲ្យភ្ញាក់ផ្អើល បានកើតឡើងកាលពីវេលាម៉ោង១៨ និង៣០នាទី ល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅចំណុចបេនឡានថ្មី ក្នុងភូមិអូរតាពុកក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ចោរដែលលួចរថយន្តឈ្មោះ លឿត កំសត់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទើបមកដល់ខេត្តប៉ៃលិន រយៈពេល៣ថ្ងៃ មានស្រុកកំណើតភូមិកោះគ្រាប់បាយ ឃុំបឹងបី ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ។
ចំណែកម្ចាស់រថយន្តឈ្មោះអុំ ផេង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយរថយន្តដែលចោរលួចម៉ាក់កាមរីឆ្លាម សេរីឆ្នាំ១៩៩៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2k-2064 ។ម្ចាស់រថយន្ត បានឲ្យដឹងថាៈ នៅវេលាម៉ោងកើតហេតុខាងលើ គាត់បើករថយន្តមកចត់នៅមុខបេនឡានជាធម្មតា ដើម្បីចាំដឹកភ្ញៀវ រួចក៏ចុះពីរថយន្ត ដោយទុកសោរនៅខាងក្នុងរថយន្ត បន្ទាប់មកក៏និយាយលេងជាមួយអ្នករត់តាក់ស៊ីដួចគ្នា ។
ប្រភពបន្តថា៖ពេលកំពុងនិយាយរូបគាត់បានឃើញបុរសម្នាក់ចូលក្នុងរថយន្តរបស់គាត់ ដោយគឹតថាជាឯង មិនមានការចាប់អារម្មណ៏ ពេលនោះក៏លឺរថយន្តគាត់ឆេះ បានបើកទៅភ្លាមៗ ក៏មានការឆោឡោឡើងថាជាចោរលួច ក៏ ប្តឹងសមត្ថកិច្ចភ្លាមៗផងដែរ ។ប្រភពពីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា៖ ក្រោយពីទទូលបានពាក្យបណ្តឹងពីជនរងគ្រោះថាមានករណីចោរលួចរថយន្ត និងមានការបញ្ជារផ្ទាល់ពីលោកស្នងការខេត្ត កម្លាំងសមត្ថកិច្ចស្នងការខេត្ត សហការជាមួយកម្លាំងអធិការក្រុង ក៏ចុះល្បាតតាមចំណុចគោលដៅ ពេលនោះក៏ឃើញរថយន្ត មានការសង្ស័យក៏តាម ។
ប្រភពបន្តថា៖បន្ទាប់មកនៅវេលាម៉ោង 07:49PM ថ្ងៃខែឆ្នាំដដែលនោះ កំលាំងនគរបាលតាមស្ទាក់ចាប់បាននូវចំណុច ទឹកធ្លាក់អាងជីងចក់ ស្ថិតក្នុងភូមិអូរច្រាលើ សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ជនសង្ស័យឈ្មោះ លឿត កំសត់ អាយុ 29ឆ្នាំ រស់នៅភូមិកោះគ្រាប់បាយ ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង។បច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់ការទៅតាមនិតិវិធីច្បាប់។