កម្លាំងកងពលតូចអន្តរាគមន៍លេខ៧បានចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង៣៥០នាក់

0

ខេត្តព្រះវិហារ÷ កម្លាំងសង្គ្រោះមហន្តរាយរបស់កងពលតូចអន្តរាគមន៍លេខ៧ បានចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចំនួនជាង៣៥០នាក់ ម៉ូតូចំនួនជាង ១៥០គ្រឿង ត្រង់ទំនប់បង្ហៀរទឹកអូស្វាយ ភូមិធម្មជាតិ។
នាព្រឹកថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៤ កម្លាំងសង្គ្រោះមហន្តរាយរបស់កងពលតូចអន្តរាគមន៍លេខ៧ ចុះជួយចម្លងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែរឆ្លងកាត់ទំនប់បង្ហៀរទឹកអូរ ស្វាយ ស្ថិត នៅក្នុងភូមិធម្មជាតិសម្តេចតេ ជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ។
នេះបើយោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ត្រី ជី រិទ្ធី មេបញ្ជាការរងប្រចាំបញ្ជាវរសេនាតូចលេខ៣៧១ នៅក្នុងបេសកកម្មនេះ លោកបានដឹកនាំកងកម្លាំងចំនួន២៨នាក់ ដោយបំពាក់អាវពោង និងសម្ភារៈសង្គ្រោះ បានជួយចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួនប្រមាណជាង ៣៥០នាក់ ម៉ូតូចំនួនជាង ១៥០គ្រឿង នឹងបន្តជួយចម្លងរហូតដល់ទឹកស្រកជាធម្មតាវិញ។
បញ្ជាក់ផងដែរថា÷ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា ធ្វើអោយតាមបណ្តា ភូមិ ឃុំ ស្រុក នីមួយៗ ក្នុងភូមិសាស្រ្តខេត្តព្រះ វិហារ មានការកើនឡើងជា ខ្លាំង ដូច្នេះសូមអោយបងប្អូនប្រជារដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន អោយបានខ្ពស់ ពីរគ្រោះទឹកជំនន់ ជៀសវៀងការបង្ករគ្រោះថ្នាក់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិផ្សេងៗ៕