ចោរ​ម្នាក់​ជិះ​ម៉ូតូ​ឆក់​ខ្សែ​រក​ពី​ស្ត្រី​ម្នាក់​មិនបាន​សំរេច​ត្រូវបាន​ប្រជាពលរដ្ឋ​ស្វា​គម​ន៏​យ៉ាង​ចាស់ដៃ​ទើប​ប្រគល់​សមត្ថកិច្ច​

0

ចោរឆក់​ខ្សែ​រក​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ស្វា​គម​ន៏​មួយ​ដៃ មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព ឆក់ ខ្សែ​រក​ប្លា​ទីន​ទំងន់​៥​ជី ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ បានសំរេច​ហើយក៏​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច តែ​សំណាងអាក្រក់​ក៏​ទៅបុក​រថយន្ត​របស់គេ​បណ្តាល ដួល​ខ្លួនឯង ទើប​អ្នកឃើញ​ហេតុ​ការ​ណ៏​នេះ​ចាប់​ស្វា​គម​ន៏​ឡើង​ទ្រោម​ខ្លួន​តែម្តង​។​ ​

ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅវេលា​ម៉ោង​៧​និង​៤០​យប់​នាទី ថ្ងែ​ទី​៦ ខែ​មិនា ឆ្នាំ ២០១៤​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​តាម​បណ្តោយ​ផ្លូវ ព្រះមុនីវង្ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌ ដូនពេញ ។​ ​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ចាន់ តារា អាយុ ២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ផ្ទះជួល នៅ​បឹងទំពុន សង្កាត់​មានជ័យ ខណ្ឌ មានជ័យ ។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ មាន​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កុប​ពី ពណ៌ ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-9951​បាន​ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ពី​ត្បូង​ទៅ​ជើង​ខណៈ មកដល់ មុខ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ក៏បាន​ជួប​និង​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក់​Fino ពណ៌​សលាយ​ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU-3478 ស្រប​ទិស​គ្នា​ហើយ​ជនសង្ស័យ​នេះ​ក៏បាន​ធ្វើ​សកម្មភាព ឆក់​ខ្សែ​រក​ប្លា​ទី​

ទំងន់​៥​ជី​គ្មាន​បណ្តោង​ពី​ស្ត្រី នោះ​ហើយក៏​ព្យាយាម ជិះ​ម៉ូតូ​រត់គេចខ្លួន​ក៏​ទៅ​វាក់​អឺ ជាមួយនិង​សន្តិសុខ​ក្រុន​ហ៊ុន​មួយ​ចេញមក រី​យ៉ែ​ឡាន​ធ្វើ​ឲ្យ​ជនសង្ស័យ ឆក់​ខ្សែ​រក​នោះ​ភ័យ​ក៏ បើក​ម៉ូតូ​គេច​ហើយក៏​ជ្រុល​ទៅបុក រថយន្ត​មួយគ្រឿង​បណ្តាល​ឲ្យ​ដួល​ខ្លួនឯង ហើយ ភ្លាមៗ នោះ​ស្ត្រី​ជា​

ម្ចាស់​ខ្សែ​រក​ខាងលើ​បាន​ស្រែក ថា​ចោរ​ចោរ​ផ្អើល​ដល់​អ្នកធ្វើដំណើរ​តាមផ្លូវ​និង​ប្រជា​ពលរ​ដ្ធ នៅ​ជុំវិញ​នោះ​ចេញមក​អន្តរា​គម​ន៏​ដេញចាប់​រួច​ក៏​នាំគ្នា ដាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ម្នាក់ ឡើង​ទ្រោម​ខ្លួន​ហើយក៏​បានប្រគល់​ឲ្យ​សមត្ថកិច្ច​ធ្វើការ​បន្ត​។ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ខាងលើនេះ​មក​ប៉ុ​សិ៏​នគរបាល​ស្រះចក ហើយ​ចំណែក​ស្ត្រី​រងគ្រោះ​ដែរ​ជា​ម្ចាស់​ខ្សែ​រក​ខាងលើ​ក៏​បានមក​ដាក់ពាក្យ​ប្តឹង ទៅតាម ផ្លូវច្បាប់​ផងដែរ ។​