អភិបាលស្រុកប្រាសាទសំបូរ បានណែនាំមន្ត្រីកសិកម្ម និងអាជ្ញាធរមូលដ្ឋានត្រូវតាមដាន និងវាយតម្លៃផលប៉ះពាល់ស្រូវរដូវប្រាំងវគ្គ២ ឱ្យបានច្បាស់លាស់

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២៤លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងមន្ត្រីកសិកម្ម ព្រមទាំងអាជ្ញាធរឃុំបានចុះពិនិត្យស្ថានភាពស្រូវរដូវប្រាំងវគ្គ២ នៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

នៅក្នុងឱកាសចុះពិនិត្យស្ថានភាពស្រូវរដូវប្រាំងវគ្គ២ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងសែនកំពុងជន់ឡើងនេះលោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានណែនាំមន្ត្រីជំនាញ និងអាជ្ញាធរឃុំ ត្រូវតាមដាន ត្រួតពិនិត្យ នឹងវាយតម្លៃ ផលប៉ះពាល់ឱ្យបានច្បាស់លាស់ និងជាប្រចាំចៀសវាងរាយការណ៍ដោយគ្មានមូលដ្ឋានត្រឹមត្រូវ។

លោក ឃីម សុខឃាង បានបន្ថែមទៀតថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកសិកម្ម ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមុខប្រជាពលរដ្ឋ និងត្រូវទំនាក់ទំនងជាប្រចាំជាមួយប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរភូមិ ក្នុងការតាមដានសភាពការណ៍ទឹកជំនន់ ព្រមទាំងវាយតម្លៃផលប៉ះពាល់ឱ្យបានច្បាស់លាស់ ។ មិនត្រឹមតែប៉ុណ្ណោះមន្ត្រីកសិកម្ម និងអាជ្ញាធរឃុំ ក៏ត្រូវទទួលខុសត្រូវខ្ពស់ចំពោះថ្នាក់ដឹកនាំ ដើម្បីរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ផងដែរ ។

សូមបញ្ជាក់ផងដែរថា ទឹកជំនន់ស្ទឹងសែនបានហក់ឡើងចាប់ពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៤ បានធ្វើឱ្យស្រូវរដូវប្រាំងវគ្គ២ របស់ប្រជាកសិករនៅក្នុងឃុំឈូក រងផលប៉ះពាល់ចំនួន២០ហិចតា និងនៅក្នុងស្រុកប្រាសាទសំបូររងផលប៉ះពាល់សរុបចំនួន៦៩ហិចតា។ អត្ថបទវេហាស៍