យ៉ាងហោចណាស់ក៏មានសន្ដិសុខនៅ រដ្ឋសភាម្នាក់និងខ្មាន់កាំភ្លើងម្នាក់ស្លាប់ ក្រោយពេលខ្មាន់កាំភ្លើងបាញ់ប្រហារនៅ ខាងក្រៅ ហើយរត់ចូលក្នុងសភាកាណាដា នៅទីក្រុង Otawa នាវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែតុលា ម៉ោងក្នុងតំបន់ ។ ក្រោយខ្មាន់កាំភ្លើងរត់ចូលសភាក៏បន្ដ បាញ់រះនៅទីនោះ ។
នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែ តុលា ស្ថានភាពនៅទីក្រុង Otawa ប្រសើរ ឡើងវិញ ប៉ុន្ដែប៉ូលិសនិងកម្លាំងសន្ដិសុខ នៅតែបន្ដយាមកាមយ៉ាងតឹងតែងនៅទីតាំងរដ្ឋសភា និងបើកការស្រាវជ្រាវ ។ ពលរដ្ឋមិនអនុញ្ញាតធ្វើដំណើរឆ្លងកាត់ ទីនោះឡើយ ។នៅវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃ ទី២៣ ខែតុលា នាយករដ្ឋមន្ដ្រីកាណាដា លោក Stephen Harper បានប្រកាសថា “កាណាដាមិនអនុញ្ញាតឱ្យមានការវាយ ប្រហារភេរវកម្មដូចជាពេលនេះឡើយ ហើយកាណាដាក៏មិនរងការគំរាមកំហែង និងមិនទុកឱ្យពួកភេរវកម្មគំរាមនោះ ឡើយ ។
នាយករដ្ឋមន្ដ្រីកាណាដាបន្ដទៀតថា ហេតុការណ៍ខាងលើកើតឡើងបានធ្វើឱ្យ យើងមានការប្ដេជ្ញាបង្កើនការខិតខំទ្វេដង សម្រាប់រក្សាសន្ដិសុខសណ្ដាប់ធ្នាប់គេចផុតពីការប៉ុនប៉ងវាយប្រហារណាមួយ។សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹង ថា ពួកគាត់មើលឃើញបុរសម្នាក់ សំដៅចូលសភាក្រោយមកក៏ឮសូរ សំឡេងផ្ទុះកាំភ្លើងជាច្រើនគ្រាប់ ប៉ូលិស ដេញតាមពីក្រោយ ហើយស្រែកឱ្យអ្នក ទាំងអស់គ្នាពួនទៅ ប្រយ័ត្នគ្រោះថ្នាក់ ។
ហេតុការណ៍បាញ់ប្រហារកើតឡើងចំ ពេលដែលនាយករដ្ឋមន្ដ្រីកាណាដា Stephen Harper កំពុងថ្លែងសុន្ទរកថា ទៅ កាន់មន្ដ្រីមកពីគណបក្សប្រឆាំងនៅក្នុង បន្ទប់សំខាន់មួយនៅអគាររដ្ឋសភា ។ ស្នូរកាំភ្លើងបន្លឺឡើងយ៉ាងតិច៣០គ្រាប់ នៅក្នុងអគាររដ្ឋសភា ។ ក្រុមសន្ដិសុខ បានឡោមព័ទ្ធទីនោះហើយជម្លៀសអ្នក ដែលមានវត្ដមាននៅខាងក្នុង ។ អ្នកនាំ ពាក្យនាយករដ្ឋមន្ដ្រីកាណាដាបញ្ជាក់ថា នាយករដ្ឋមន្ដ្រីមានសុវត្ថិភាពចាកចេញ ពីអគាររដ្ឋសភា ។
ក្នុងពេលជាមួយគ្នានេះ ប៉ូលិសកាណាដា បានប្រកាសស្រាវជ្រាវជាទ្រង់ទ្រាយធំ ថាតើខ្មាន់កាំភ្លើងតែម្នាក់ឯងឬក៏មាន បក្ខពួកជាច្រើនចូលរួមក្នុងការបាញ់ ប្រហារ ។ ទាហានម្នាក់ឈ្មោះ Cpl. Nathan Cirillo រងការបាញ់សម្លាប់នៅ មុខស្ដូបអនុស្សាវរីយ៍សង្គ្រាម ហើយ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែក ប៉ូលិស២នាក់ទៀតរងរបួសក្នុងការបាញ់ ប្រហារគ្នាជាមួយខ្មាន់កាំភ្លើង ។
កន្លងមកកាណាដាបានប្រហារអាសន្ន ពីសកម្មភាពភេរវកម្មឡើងមួយកម្រិត ទៀត ក្រោយពេលក្រុមអ៊ិស្លាមបង្កើត រដ្ឋគំរាមកំហែង ។ កាលពីថ្ងៃទី២២ ខែ តុលា បុរសកាន់សាសនាអ៊ិស្លាមម្នាក់ ត្រូវប៉ូលិសទីក្រុងកេប៊ិក បាញ់សម្លាប់ ក្រោយពេលព្យាយាមបើករថយន្ដបុក ទាហាន២នាក់បណ្ដាលឱ្យម្នាក់ស្លាប់និង ម្នាក់តៀតរងរបួស 9