លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ប្រចាំខែកក្កដា ឆ្នាំ២០២៤

0

(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ប្រចាំខែកក្កដា ឆ្នាំ២០២៤ ពីស្នាដៃ គុណសម្បត្តិ នារយៈពេលកន្លងមក ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ចូលរួមសម្រេចបានលទ្ធផលគួរជាទីមោទនៈ លើកការបំពេញភារកិច្ច បេសកកម្ម និងការកសាងអង្គភាព រីកចម្រើនជាលំដាប់។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោកអធិការនគរបាលទាំង០៩ក្រុង-ស្រុក លោកនាយការិយាល័យ លោក លោកស្រីនាយរងការិយាល័យ លោក លោកស្រីអធិការរង ទទួលផែនសេនាធិការ សន្តិសុខព្រហ្មទណ្ឌគ្រឿងញៀន ចរាចរណ៍ផ្លូវគោក អន្តោប្រវេសន៍ និងអត្តសញ្ញាណកម្ម នាយផ្នែកការិយាល័យជំនាញ ចូលរួមប្រមាណ២៦៥នាក់ នៅថ្ងៃទី២៣  ខែកក្កដា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ អានដោយលោកវរសេនីយ៍ឯក ហួត សារ៉ាវុធ នាយការិយាល័យសរុបផែនការ គិតពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា÷ ១.សភាពការណ៍សន្ដិសុខ មានភាពស្ងប់ស្ងាត់ ធម្មតា មិនមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់ឡើង។ ២.សភាពការណ៍ បទល្មើសព្រហ្មទណ្ឌ កើតមានឡើង០០លើក លើ០៤លើក ថយចុះ០៤ ស្មើនឹង ១០០% ។ ៣.សភាពការណ៍ សណ្ដាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ផ្សេងៗ កើតឡើងមានចំនួន០០លើក លើ០២ លើក ថយចុះ០២ លើកស្មើ១០០%។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត មានប្រសាសន៍ សំណេះសំណាលជាមួយកងកម្លាំង ដោយបានឯកភាព ចំពោះរបាយការណ៍ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ តាមបណ្តាផែនការងារជំនាញចំពោះការងារគ្រប់គ្រងកងកម្លាំងបានល្អ ដឹកនាំបញ្ជា បំពេញតួនាទី
ភារកិច្ច ជាប្រចាំថ្ងៃ ដែលថ្នាក់លើប្រគល់ជូន អនុវត្តសម្រេចបានជោគជ័យជាបន្តបន្ទាប់។

បន្ថែមលើការសរសើរ លោកឧត្តមសេនីយ៍ស្នងការ មានប្រសាសបូកសរុបលើ ផែនការងារជំនាញជាពិសេស ការងារសន្តិសុខ ការងារព្រហ្មទណ្ឌ បន្តពង្រឹងការអនុវត្តច្បាប់ វិធានការជំនាញវិធានការរដ្ឋបាល សំដៅបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ តាមដាន ត្រួតពិនិត្យ ស្រាវជ្រាវបន្ថែម  បង្កើនប្រសិទ្ធភាពជំនាញ ឆ្លើយតបស្របតាមសម័យកាល ដែលប្រទេសជាតិ មានភាពរីកចម្រើនគ្រប់វិស័យ។ ការងារប្រឆាំងគ្រឿងញៀន ការងារសម្អាតផ្ទះ រួមគ្នាគិត រួមគ្នាអនុវត្តលុបបំបាត់ កាត់បន្ថយបទល្មើសគ្រឿងញៀន ដែលកើតមានឡើងតាមមូលដ្ឋាន
ធានាបានសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។
ការងារចរាចរណ៍ផ្លូវគោក បន្តរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ រក្សាបានអាយុជីវិតទ្រព្យសម្បត្តិ ។ ការងារអត្ដសញ្ញាណកម្ម សូមមន្ត្រីជំនាញ ខិតខំប្រឹងប្រែងប្រើអស់សកម្មភាពចំពោះការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ
ធ្វើអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬខូច។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំលើកឡើងអំពី  ស្នាដៃ គុណសម្បត្តិ នារយៈពេលកន្លងមក ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ចូលរួមសម្រេចបានលទ្ធផលគួរជាទីមោទនៈ លើកការបំពេញភារកិច្ច បេសកកម្ម និងការកសាងអង្គភាព រីកចម្រើនជាលំដាប់។  អត្ថបទវេហាស៍