ចំពោះតែខេត្តសៀមរាបមួយទេ ​សាខាធនាគារ​ជាតិ​កម្ពុជា​ខេត្ត​សៀមរាប​ និងទទួលរយកប្រដាស់ប្រាក់ដុល្លាអាមេរិក ដែល​មាន​សភាព​ចាស់.ដើម្បីបង្កើនវិស័យទេសចរណ៍ តាមអនុសាសន៍សម្តេចធបតី ហ៊ុន ម៉ាណែត

0

​ សៀមរាប៖  សាខាធនាគារ​ជាតិ​កម្ពុជា​ ​ ខេត្តសៀមរាប បានបើកកិច្ច​ប្រជុំ​ បន្ទាប់​ពី​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា.មាន​អនុសាសន៍.ឲ្យ ធនាគារជាតិ​ទទួល​យកប្រាក់ដុល្លាអាមេរិក ដែល​មាន​សភាព​ចាស់. ដោយមិនមានការកាត់ទឹក កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី 24​ខែកក្កដា​ឆ្នាំ​2024

ក្នុងអាគារសាខាធានាគារជាតិកម្ពុជា ខេត្តសៀមរាប ដោយមានការ​ចូលរួម​  ពីសំណាក់ ឯកឧត្តម អ៊ូ ចាន់តារា អគ្គ​បេឡា.លោក ឈឹម ច័ន្ទកុសល់ អគ្គ​បេឡារង លោកខាំ និមិត្ត​ អគ្គពិនិត្យរង ព្រមទាំង​សមត្ថកិច្ចស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ អ្នកមុខអ្នកការមន្ត្រីរាជការ ក្រុមអជីវករ មគ្គទេសក៍ ម្ចាស់ផ្ទះ​សំណាក់​ សណ្ឋាគារ.អ្នកប្តូរប្រាក់ ផ្សារ​ទំនើប.ខ្លឹបកំសាន្ត ចូល​រួម​ស្តាប់ការណែនាំ ឲ្យទទួលយកក្រដាស់ប្រាក់ចាស់។

លោក ឈឹម ច័ន្ទកុសល់ អគ្គ​បេឡារង បានឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ សុំឲ្យអជីវករទទួលយក​ប្រាក់​ដុល្លា ចាស់ ទក់ កណ្ឌារកោ កណ្តុរ​កាត់ លុយប្រឡាក់ទឹកថ្នាំ លុយទាំងនេះ ធនាគារ​ទទួលយក​ មិនឲ្យកាត់ ៧ភាគរយ ឬ១០ភាគរយដូចមុនឡើយ ចំណែកក្រដាស់2ដុល្លាគឺទទួលយកធម្មតា ក្នុង​នោះ​ក៏បានជម្រុញឲ្យ ប្រជា​ពលរដ្ឋ​នាំយកលុយរៀលចាស់មកប្តូរ នៅធានាគារ ដើម្បី​យកលុយថ្មី គឺក្នុងគោលបំណងលុបបំបាត់លុយចាស់ ជាគោលនយោបាយ របស់​សាខាធនាគារ​ជាតិ​កម្ពុជា​ ខេត្ត​សៀមរាប​ ដោយ​ពុំមានការយកកំរៃ និងបានជម្រុញឲ្យប្រជា​ពលរដ្ឋ​ទាំង​អស់.ដោនឡោយអេបបាគង ដើម្បី​ប្រើ​ប្រាស់​លុយរៀល និងលុយដុល្លា ព្រមទាំង​បាន​បញ្ជាក់​ថា.ចាប់ពីសប្តាហ៍ក្រោយ ទូរAMT នៅក្នុងខេត្តសៀមរាប និងទទួលយកលុយចាស់ រហែកតិចតួច លុយ​ប្រឡាក់​ តែត្រូវរងចាំរីសិតម៉ាស៊ីនរួច និងបញ្ជេញមកវិញ មានលុយក្រដាស10 $20$ 50$ និងពុំមានលុយក្រដាស់100ដុល្លានោះឡើយ។

លោក ឈឹម ច័ន្ទកុសល់ ចំណែក​លុយដែលភ្លើងឆេះ ធានា​គារទទួលយក​តែមានការកាត់កោសល្សវិច័យ ត្រឹមត្រូវ​ពីម្ចាស់លុយជាមួយធានាគារ ហើយធានាគារបានដឹកយកទៅដូរនៅក្រៅប្រទេស ក្រោយពីបានលុយធ្លាក់មកវិញ ទើបអញ្ជើញហៅម្ចាស់លុយមកទទួលយកប្រាក់ដែលបានដូរ បន្ទាប់​ពី​ក្រុម​អាជីវករ​ បានលើកឡើងនូវក្រដាស​ប្រាក់.ដែល​មាន​បញ្ហា​ទាំងឡាយ ដែល​បាន​ចរាចរណ៍​នៅក្នុង.​ខេត្ត​សៀមរាប​ ដោយទទួលបានការពន្យល់យ៉ាងក្បោះក្បាយរួចមក លោក ឈឹម ច័ន្ទកុសល់ ក៏បានសំណូមពរឲ្យ ប្រជាពលរដ្ឋទាំងអស់ ដោនឡូត អេបបាគង ដើម្បីប្រើប្រាស់ប្រាក់រៀលនិងប្រាក់ដុល្លា ដើម្បីបំរើឲ្យវិស័យទេសចរណ៍ ហើយក៏បានអគុណដល់ សម្តេចមហាបឋរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សិទ្ធិពិសេសដល់ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលជាខេត្តដំបូងគេឲ្យអនុវត្ត ទទួលយកក្រដាសប្រាក់ដែលមានបញ្ហាកន្កងមក។

ដោយ ប៊ុន រដ្ឋា