តាមរបាយការរបស់អង្គការអាវកាស់ US space Foundation របស់អាមេរិកបានប្រកាស់កាលពីថ្ងៃទី២២ខែតុលាឲ្យដឹងថា ប្រាក់ចំណាយសម្រាប់ប្រព័ន្ធផ្កាយរណប់ សេវាកម្មបាញ់បង្ហោះ និងសកម្មភាពពាក់ព័ន្ធ កាលពីឆ្នាំ២០១៣ កើតឡើងរហូតដល់ទៅ៤ភាគរយ បើប្រៀបធៀបនិងឆ្នាំ២០១២។ប្រាក់ចំណាយសម្រាបការស្រាវជ្រាវមាន៣១៤ពាន់លានដុល្លារ បើទោះបីរដ្ឋាភិបាលអាមេរិកបានកាត់បន្ថយការចំណាយក៏ដោយ។
សកម្មភាពអាវកាស់ក្នុងគោលដៅពាណិជ្ជកម្មរួមមាទាំងការបាញ់បង្ហោះកាំជ្រួចមីស៊ីបញ្ចូនស្បៀងអាហាឡើងទៅកាន់ស្ថានីយអាវកាស់អន្តរជាតិISS ។តាមរបាយការរបស់ US space Foundation បានឲ្យដឹងថារយៈពេល៥៧ឆ្នាំក្រោយការបាញ់បង្ហោះផ្កាយរណប់ដំបូងគេបង្អស់ វិស័យអាវកាស់បានរីកចម្រើនយ៉ាងខ្លាំង ហើយក្តីស្រម័យនៅក្នុងវិស័យអាវកាស់កាន់តែច្បស់លាស់នាពេលដ៏ខ្លីខាងមុខ នាំមកនៅផលប្រយោជជាច្រើនដល់មនុស្សជាតិនៅលើពិភពលោកទាំងមូល។
នៅក្នុងឆ្នាំ២០១៣ ផលិតផលនិងសេវាកម្មអាវកាស់ក្នុងគោលដៅពាណិជ្ជកម្មដូចជា ទំនាក់ទំនងតាមផ្កាយរណប និងសេវាកម្មកំណត់គោលដៅ បានកើនឡើងរហូតដល់ទៅ៧ភាករយៈ បើប្រៀបធៀបនិងឆ្នាំមុន ។ រដ្ឋាភិបាលប្រទេសជាច្រើនបានកាត់បន្ថយការចំណាយទៅលើប្រព័ន្ធផ្កាយរណប ប៉ុន្តែក៏មានប្រទេសជាច្រើនដូចជាកាណាដា ឥណ្ឌា រុស្ស៊ី កូរ៉េខាងត្បូងនិងអង់គ្លេសបែជាបានបង្កើនការចំណាយទៅលើវិស័យអាវកាស់ទៅវិញរហូតដល់២៥ភាករយៈ។
អង្គការពលកម្មអាមេរិកបានឲ្យដឹងថា ទោះបីមានប្រាក់ចំណូលកើនឡើងប៉ុន្តែ ចំនួពលករធ្វើការនៅក្នុងវិស័យអាវកាស់ថយចុះ៦ឆ្នាំបន្តបន្ទាប់។នៅក្នុងឆ្នាំ២០១២ចំនួនពលករនៅក្នុងវិស័យអាវកាស់ថយចុះពី424.724នាក់នៅឆ្នាំ២០១១ធ្លាក់ចុះសល់តែ234.173នាក់។ ផ្ទុយទៅវិញនៅក្នុងប្រទេសជប៉ុននិងអឺរ៉ុបចំនួនពលករដែលធ្វើការនៅក្នុងវស័យនេះកើតឡើងដល់ទៅ១១ភាគរយ។
រុស្ស៊ីជាប្រទេសចំណាយច្រើនជាងគេបំផុតដោយបានបាញ់បង្ហោះមីស៊ីបញ្ចូនផ្កាយរណបរហូតដល់៣៦លើកនៅក្នុងឆ្នាំ៣០១៣ ។ចំណែកនៅលើពិភពលោកទាំងមូលមានការបាញ់បង្ហោះ៨១លើក។ អាមេរិកឈរលំដាប់ទី២ បាញ់បង្ហោះ១៩លើក ចិនទី៣បាញបង្ហោះ១៥លើក៕