ខេត្តព្រះសីហនុ៖ លោក លឹម ងួន រស់នៅភូមិ៤ ឃុំទំបន់រលក ស្រុកស្ទឹងហាវខេត្តបាននិយាយត្រង់ៗជាសា ណធារណៈថា៖លោកមានការសោកស្តាយខ្លាំងណាស់ចំពោះទង្វើអនុវត្តច្បាប់របស់មន្រ្តីប៉ូលិសនៃស្នងការដ្ឋាននគបាលខេត្តព្រះសីហនុមួយចំនួនតូចដែលពួកគេដោយសារតែផលប្រយោជន៏ផ្ទាល់ខ្លួនបន្តិចបន្តូចបានធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនរងនៅភាពអយុត្តិធម៏រកទីបំផុតគ្មាន។
លោក លឹម ងួន បានបន្តទៀតថា ៖ជាក់ស្តែងសំណុំរឿងជនសង្ស័យ ចំនួន ២០នាក់ដែលត្រូវរូបលោក ប្តឹងពីបទប្រើអំពើហឹង្សារនិងបំភ្លេចបំផ្លាញទ្រព្យសម្បត្តិលើអ្នកកាន់កាប់អចលនទ្រព្យស្របច្បាប់ រយៈជាង ០២ឆ្នាំមកហើយ តែត្រូវបានសត្ថកិច្ចប៉ូលិសនៃស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុ(ជំនន់ លោកជួនណារិន្ទ) ផ្អឹបទុកចោលអស់មិនព្រមបញ្ជួនទៅកាន់អយ្យការអមសាសលាដំបូង ខេត្តព្រះសីហនុដើម្បីចាក់ការតាមផ្លូវ ច្បាប់នោះឡើយ។តែទោះជាយ៉ាងណានេះក្តីសំណុំរឿងមួយនេះដោយយល់ឃើញថាមានភាពអយុត្តិធម៏សំរាប់ជនរងគ្រោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏ស្នើសុំកិច្ចអត្តរាគមន៏ទៅស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុសុំឲ្យជួយសើរើសំណុំរឿងនេះឡើងវិញដើម្បីបញ្ជូនទៅសាលាដំបូងខេត្តក្នុងគោលបំណងផ្តល់ភាពសុក្រិត្យ និងយុត្តិធម៏ដល់ជនរងគ្រោះ។ ក្រោយមានការស្នើសុំ ពីសំណាក់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបែបនេះ ស្នងការដ្ឋានន គបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៏ឯក ស រដ្ឋា ក៏បានឯកភាពនិងបញ្ជារ ឲ្យមន្រ្តីប៉ូលិសដែលពាក់ព័ន្ធឲ្យ បញ្ជូនសំណុំរឿងខាងលើទៅសាលាដំបូង នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៤ ផងដែរ ។
សូមបញ្ជាក់ថា លោក លឹម ងួននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ លោក បានដាក់ពាក្យបណ្តឹង មនុស្ស ចំនួន ២០នាក់៖ មានឈ្មោះម៉ៅ សេង ភេទប្រុស,ឈ្មោះ យូ ខ្នា ភេទប្រុស ,ឈ្មោះ គឹមសារុន ភេទប្រុស ,ឈ្មោះ មុំ ថារ៉ា ភេទប្រុស, ឈ្មោះ ទឹម សុគន្ធ ភេទប្រុស,ឈ្មោះ ហូវ ប៊ុនធីម ភេទប្រុស,ឈ្មោះសុខ សាន ភេទ ប្រុស, ឈ្មោះ ជា អុល ភេទប្រុស,ឈ្មោះ នូច ទី ភេទប្រុស,ឈ្មោះ លី ហួត ភេទប្រុស ឈ្មោះ អ៊ុំសុភ័ក្រ ភេទប្រុស, ឈ្មោះ កុក កុសល ភេទប្រុស,ឈ្មោះ លី យូត ភេទប្រុស,ឈ្មោះ យ៉ុង យ័ន ភេទប្រុស,ឈ្មោះយុង យ៉ាន់ ភេទ ប្រុស,ឈ្មោះ ជឿន ស៊ីថា ភេទប្រុស,ឈ្មោះ មូល ម៉ៅ ភេទប្រុស,ឈ្មោះ អឿន សំអាត ភេទប្រុស, ឈ្មោះ សុខ មាន ភេទប្រុស និងឈ្មោះ យាយ ណាប់ ភេទស្រី អ្នកទាំងអស់គ្នាត្រូវបានដឹកនាំដោយឈ្មោះ លីយូត ។ប្តឹង ទៅសាលាដំបូង ខេត្តព្រះសីហនុចោទប្រកាន់ពីបទ ប្រើប្រាស់ឯកសារក្លែងនិងប្រើអំពើហឹង្សា ចូលកាន់កាប់ដី កម្មសិទ្ធិ របស់ គាត់ទំហំប្រមាណជាង៤២ហិកតាស្ថិតនៅភូមិឬទ្ធី២ឃុំកែវផុសស្រុកស្ទឹងហាវ។
លោក លឹម ងួន បានបន្តទៀតថា៖បន្ទាប់ពីខ្ញុំបាទដាក់ពាក្យបណ្ដឹងរួច លោក ពេញ ពិសិដ្ឋ ជាព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក៏បានធ្វើការផ្ទេរសិទ្ធិតាមរយៈដីកាបញ្ជូន លេខៈ ៨១០ អ.យ.ង/២២ ចុះថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២២ ឲ្យសមត្ថកិច្ចនៃស្នងការនគរបាលខេត្តព្រះសីហនុធ្វើការស៊ើបអង្កេត ជំនួស បន្ទាប់មកនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ផ្នែករដ្ឋបាលនៃស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានធ្វើ កំណត់ បង្ហាញជូនទៅឯកឧត្តមស្នងការនគរបាលខេត្ត។ក្រោយមកនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានចារឯកភាពលើដីកាបញ្ជូននោះ។
ក្រោយមានការឯកភាព មកមន្ត្រីនៃស្នងការនគរបាលខេត្តព្រះសីហនុក៏បានធ្វើការស៊ើបអង្កេតព្រមទាំងបានចេញដីការកោះអញ្ជើញជនសង្ស័យទាំង២០នាក់ខាងលើមកធ្វើការសាកសួរបំភ្លឺជាបន្តបន្ទាប់ដើម្បីកសាងសំណុំរឿង។ដោយការសាកសួរនោះបានធ្វើឡើងក្នុងអំឡុងខែ មីនា ឆ្នាំ២០២២មកម្លេះ ក្រោមការទទួលបន្ទុករបស់ លោកឧត្តមសេនីយ៏ត្រី ណុប បញ្ញាស្នងការងនគបាលខេត្តព្រះសីហនុ។ប៉ុន្តែរសំណុំមួយនេះត្រូវបានគេឃុបឃិតគ្នាផ្អឹបទុកចោលបន្ទាប់ពីបញ្ចប់ការសាកសួរ ពោលបើគិតមកដល់ពេលនេះមានរយៈពេលជាង២ឆ្នាំមកហើយគឺសមត្ថកិច្ចប៉ូលិស មិនបាន បង្វិល សំណុំរឿង នៅកាន់អយ្យការអមសាសលាដំបូងខេត្តព្រះសីហនុវិញនោះឡើយ នេះជាការបញ្ជាក់របស់ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រះសីហនុក្នុងពេលកន្លងមក។ នេះជាទង្វើអយុត្តិ ធម៏បំផុត សំរាប់ រូបលោក (លឹមងួន)និងទទួលរងនូវការខាតបង់ នូវផល ប្រយោជន៍យ៉ាងច្រើននិងធ្វើឲ្យ អស់ជំនឿ លើប្រព័ន្ធ យុត្តិធម៌ផងដែរ។
ជាមួយគ្នានេះលោក លឹម ងួន ក៏បានបញ្ជាក់ផងដែរថា ៖រាល់ឯកសារផ្ទេរសិទ្ធិនិងកាន់ កាប់ដី ចំនួន ១១ច្បាប់ដែល លោក លីហួត បានយក មកប្រើប្រាស់ដើម្បីរំលោភបំពានយកដី ទំនាស់ ទំហំ៤២ហិកតា ស្ថិតក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខាងលើនេះ សុទ្ធសឹងឯកសារក្លែងទាំងអស់ (នេះជាបញ្ជាក់របស់ ម្ចាស់ហត្ថលេខាដែលជាថ្នាក់ដឹកនាំអាជ្ញាធរភូមិឃុំមុនៗនិង អាជ្ញាធរមួលដ្ឋានបច្ចុប្បន្ន ដោយធ្វើឡើង នៅចំពោះ មុខគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា)។ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានចេញលិខិតផ្លូវការដែល ជាលទ្ធផលនៃការស្រាវជ្រាវ ផ្ញើរជួនទៅសាលាដំបូងខេត្តព្រះសីហនុទុកជា សំអាង របស់ លោក លឹម ងួន ផងដែរ៕