​ត្រឹមតែ​6​ខែ អី​រ៉ង់​នាំចេញ​ស៊ីម៉ងត៍​បាន​ជាង​7​លាន​តោន​

0

តេ​ហេ​រ៉ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន IRNA ផ្សាយ​ថា ប្រទេស​អុ​ី​រ៉ង់​នាំចេញ​ស៊ីម៉ងត៍​ទៅ​ក្រៅប្រទេស​បាន​ជាង​៧​លាន​តោន ក្នុងអំឡុងពេល​៦​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២១ មីនា ដល់​២២ កញ្ញា ឆ្នាំ​២០១៤ ។ នៅ​គ្រា​នោះដែរ​អាចម៍ដែក ឬ​កាក​ធ្យូង​ជា​ដុំៗ​ដែលមាន​រង្វាស់​ខ្នាត​ចាប់ពី​៣​ទៅ​២៥​មី​ល្លិ​មែ​៉ ត្រ បានមកពី​ថ្មកំបោរ និង​ដីឥដ្ឋ​ក្នុងអំឡុងពេល​នៃ​ការដុត​ក្នុង​ឡ​ចំនួន​៣,២​លាន​តោន ក៏ត្រូវ​បាន​នាំចេញ​ផងដែរ ។​
​ចំណែក​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ជាច្រើន​ដែល​ទិញយក ទៅប្រើ​ប្រាស់​នោះ ជាទូទៅ​ត្រូវ​កិន​វា​ដាក់​បូក​បន្ថែម​ជាមួយនឹង​អាចម៍ដែក​ដែល​ពួកគេ​មាន ស្រាប់​នៅតាម​រោងចក្រ​របស់ខ្លួន ។ ប្រទេស​អុ​ី​រ៉ង់​បាន​នាំចេញ​ស៊ីម៉ងត៍​ក្នុង​រង្វង់​១៨​តោន កាលពី​អំឡុងពេល​៦​ខែ​មុន ដែល​បញ្ចប់​ត្រឹម​ថ្ងៃទី​២០ មីនា កន្លងទៅ​មកនេះ ។​
​ទោះជា​យ៉ាងណា ប្រទេស​អុ​ី​រ៉ង់ បាន​ជាប់​ចំណាត់ថ្នាក់​ទី​១ ក្នុង​តំបន់​មជ្ឈិម​បូព៌​៌ា និង​ទី​៣ លើ​ពិភពលោក ជា​អ្នក​នាំចេញ​ផលិតផល​ស៊ីម៉ងត៍ បាន​ច្រើនជាងគេ ។ ក្នុងនោះ ទិន្នផល​ស៊ីម៉ងត៍​ប្រចាំឆ្នាំ​របស់ខ្លួន​មាន​ចំនួន​៨០​លាន​តោន ក្នុង​មួយឆ្នាំ ហើយ​៥០​លាន​តោន គឺ​សម្រាប់​ប្រើប្រាស់​លើ​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក ៕