អភិបាលរងខេត្តព្រះសីហនុថ្មីចំនួន៣រូបត្រូវបានប្រកាស់ចូលកាន់តំណែងជាផ្លូវការ

0

អភិបាលរងខេត្តព្រះសីហនុចំនួន៣រូបត្រូវបានប្រកាស់ចូលកាន់តំណែងជាផ្លូវការខេត្តព្រះសីហនុ៖ ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពងខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃតី២៥ខែកក្កដា ឆ្នាំ២០២៤បានអញ្ជើញជាគណៈធិបតីក្នុង ពិធីប្រកាស់ចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុថ្មីចំនួន០៣រូប។

ក្នុងនោះ លោក សាមុត សុធារិទ្ធឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល(អតីតៈប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ) ត្រូវបានប្រកាស់តែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ។លោក សុខ គា ឋានន្តរស័ក្តឧត្តមមន្រ្តី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរមុខតំណែងមកជាអភិបាលនៃគណៈអភិបាលរងខេត្តព្រះសីហនុ ។.លោក នៃ គង់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ពីអភិបាលរង នៃគណៈអភិបាលរងខេត្តកំពតត្រូវបានផ្ទេរមុខ តំណែងមកជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៏ក្រើនរំលិកទៅដល់អភិបាលរងថ្មីទាំង៣រូបដែលទើបនិងប្រកាស់តែងតាំងចូលកាន់តំណែងថាក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ និងបំពេញការងារតាមតួនាទី ភារកិច្ចស្របតាមវិជ្ជាជីវៈ ក្រមសីលធម៌ ការអភិវឌ្ឍសមត្ថភាព ការពង្រឹងសេវាសាធារណ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋរួមគ្នាអភិវឌ្ឍខេត្តព្រះសីហនុឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្តាំផ្ញើលោកអភិបាលរងខេត្តព្រះសីហនុទាំង ៣រូប ក្នុងការបំពេញតួនាទីភារកិច្ចដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា៕