ឆេះ​កាប៊ីន​ភ្លើង​បង្គោល​លេខ​៥​ខណ្ឌទួលគោក​ផ្អើល​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​

0

​រាជធានី​ភ្នំពេញ ៖ កាប៊ីន​ភ្លើង​មួយកន្លែង​បាន​ផ្ទុះ​ឆេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ ត្រង់ចំណុច​ផ្លូវ​លេខ​២៣០ បង្គោល​លេខ​៥ កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​ថ្ងៃទី​៦​ខែ​មិនា​ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​ ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក​ន្លែ​ង​កើតហេតុ​បានឱ្យដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​គាត់​បានឮ​សូរសម្លេង​ផ្ទុះ​មួយ រួច​គាត់​បាន​ចេញមក​មើល​ក៏​ឃើញ​កាប៊ីន​ភ្លើង​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ចេញ​អណ្ដាតភ្លើង គាត់​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​សុំ​ការអន្តរាគមន៍ ភ្លាមៗ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខណ្ឌទួលគោក​ចំនួន​២​គ្រឿង​បាន​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ ប៉ុន្តែ​មិនទាន់​បាញ់​ពន្លត់​នោះទេ ព្រោះ​ខ្លាច​ឆ្លង​ចរន្តអគ្គិសនី​ឆក់​បណ្ដាលអោយមាន​គ្រោះថ្នាក់​ដោយសារតែ​មិនទាន់បាន​បិទ​បា​រ៉ែ​ភ្លើង​។

បន្ទាប់មក​ប្រជាជន​ដែល​នៅក្បែរ​នោះបាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​៥-៦​បំពង់​តាម​ផ្ទះ​ដែលមាន​យកមក​បាញ់​ពន្លត់​ប្រមាណ​ជា​១០​នាទី​អណ្ដាតភ្លើង​នៅក្នុង​កាប៊ីន​ភ្លើង​ក៏បាន​រលត់​ប៉ុន្តែ​ចរន្តអគ្គិសនី​នៅតែមាន សមត្ថកិច្ច​ក៏បាន​ទំនាក់ទំនង​ហៅ​ខាង​អគ្គិសនី​កម្ពុជា​មក​ត្រួត​ពិនិត្យមើល​ដើម្បី​ផ្ដាច់​ចរន្តអគ្គិសនី​។

ក្រោយពេល​ផ្ដាច់​ចរន្តអគ្គិសនី​រួច​សមត្ថកិច្ច​ក៏បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ពន្លត់​បន្ថែមទៀត​ដើម្បី​ធានាថា​រលត់​ទាំងស្រុង​។ នៅវេលា​ម៉ោង​៩​និង​៥០​នាទី​សមត្ថកិច្ច​ក៏បាន​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង​។​ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​មានការ​ព្រួយបារម្ភ​ជាខ្លាំង និង​បាន​សំណូមពរ​ដល់​អគ្គីសនី​កម្ពុជា​ជួយ​ពិនិត្យ​និង​ធ្វើការ​ផ្លាស់ប្តូរ​កាប៊ីន​នេះ​ទៅ​ក​ន្លែ​ក​ផ្សេង​ផង ព្រោះ​រាល់​យប់​មាន​ឮ​សម្លេង​រោទ៍​មិន​ឈប់ បង្កអោយមាន​ការភ្ញាក់ផ្អើល​ក៏ដូចជា​រំខាន​ដល់​ការរស់នៅ​របស់គាត់​ជាខ្លាំង​៕Image1 Image2 Image3