(កំពង់ធំ)÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្ត្រីខណ្ឌ ផ្នែករដ្ឋបាលជលផលប្រាសាទសំបូរ សង្កាត់រដ្ឋបាលជលផលសន្ទុក
លោក ឡង គីសឹង អភិបាលស្រុកសន្ទុក ដោយមានការចូលរួមពីអង្កការដៃគួ ព្រះសង្ឃ ប្រធាន អនុប្រធានការិយាល័យក្នងរចនាសម្ព័ន្ធរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំង៣ លោកមេឃុំ មន្រ្តី ប៉ុស្តិ៍រដ្ឋបាលនរគបាលកកោះ លោកមេភូមិ អនុភូមិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សសរុប១២៥នាក់ ស្រី៦៥នាក់ ដែលឧបត្ថម្ភគាំទ្រដោយអង្គការ Worlfish ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។
លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្ត្រីខណ្ឌ ផ្នែករដ្ឋបាលជលផលប្រាសាទសំបូរ សង្កាត់រដ្ឋបាលជលផលសន្ទុក ចូលរួមពិធីលែងត្រីមេពូជចំនួន១៣០គីឡូក្រាម ក្នុងសហគមន៍ស្រះជម្រកត្រីបឹងរៀម មានប្រភេទត្រីដូចជា(ត្រីរ៉ស់ អណ្ដែង ពោ ប្រា ក្រាញ់ និង អន្ទង់) ស្ថិតនៅក្នុងភូមិ ជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំបានមានលើកឡើងថា ដើម្បីចូលរួមចំណែកក្នុងការបង្កើននៅពូជត្រីឡើងវិញនៅតាមសហគមន៍ មានដូចជាស្រះ ត្រពាំងបឹងបួរ ក្នុងការបង្កើនត្រីឱ្យមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេសជាក់ស្ដែងមួយរយៈពេលនេះ នៅតាមសហគមន៍នីមួយៗមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ធ្វើឱ្យសហគមន៍របស់គាត់មានត្រីជាច្រើនប្រភេទ ដើម្បីបង្ករងាយស្រួលដល់បងប្អូនអាស្រ័យផល និងប្រកបកិច្ចការងារជានេសាទជាលក្ខណៈគ្រួសារ ធ្វើឱ្យជីភាពគ្រួសារមានការរីកចម្រើនផងដែរ។
លោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានអំពាវនាវដល់បងប្អូនជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សានៅប្រភេទត្រីដែលបានលែងនៅក្នុងស្រះសហគមន៍នេះ គឺធ្វើយ៉ាងណាការពារឱ្យបានល្អប្រសើរ ចៀសវាងការប្រើឧបករណ៍ជាលក្ខណៈទ្រង់ទ្រាយធំ ធ្វើឱ្យដាច់ពូជត្រីនៅក្នុងសហគមន៍របស់ខ្លួន។ ក្រុមការងារទាំងអស់នៅក្នុងសហគមន៍សូមរាយការណ៍ប្រសិនបើមានជនខិលខូចនៅតែប្រើឧបករណ៍ខុសច្បាប់ ត្រូវរាយការណ៍មកកម្លាំងជំនាញជាបន្ទាន់ដើម្បីចុះបង្ក្រាបឱ្យបានទាន់ពេលវេលា។ អត្ថបទវេហាស៍