កំពង់ធំ)÷ លោក កែវ សុឃឿន សង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) សហការជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចទួលតាមុំ ស្ថិតក្នុងភូមិសាស្ត្រឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។
លោក កែវ សុឃឿន បានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចទួលតាមុំ ស្ថិតក្នុងភូមិសាស្ត្រ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ លទ្ធផលអនុវត្តបាន០១ករណីបានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុង០២របាំងប្រវែង៥៥ម៉ែត្រ ឡុកចំនួន០២គ្រឿង លូចំនួន០២មាត់ បង្គោលចំនួន៣៧ដើមចាក់លែងត្រីចម្រុះប្រហែ០២គីឡូក្រាម។
លោក កែវ សុឃឿន បានគូសបញ្ជាក់ផងដែរថា កម្លាំងចម្រុះដែលឈរជើងប្រចាំការនៅទីបញ្ជាការស្រាលបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេស ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ សកម្មការងាររួមមាន ការចុះទប់ស្កាត់ ការបង្ក្រាបរាល់បទល្មើសនេសាទគ្រប់ប្រភេទដែលច្បាប់ស្តីពីជលផលហាមឃាត់ ការចុះផ្សព្វផ្សាយជូនប្រជានេសាទឱ្យពួកគាត់បានយល់ និងជួយថែរក្សាការពារធនធានធម្មជាតិ មច្ឆាជាតិ និងចុះល្បាតការពារដីតំបន់បីកុំឱ្យជនខិលខូច រុករានទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ អត្ថបទលោក លោក កែវ សុឃឿន