សាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែតរៀបចំកម្មវិធីប្រកួតប្រជែង ប្រកបពាក្យជាភាសារអង់គ្លេរដូវកាលទី២ ឆ្នាំ២០២៤

0

បន្ទាយមានជ័យ: ដើម្បីជម្រុញឲ្យសិស្សមានភាពក្លាហានម៉ឺងម៉ាត់ និងប៉ិនប្រសព្វ ក្នុងការនិយាយផ្នែកភាសាបរទេស ពិសេសភាសារអង់គ្លេស សាលាវឌ្ឍនវិជ្ជាគន្ធា បានរៀបចំកម្មវិធីប្រកួតប្រជែង ប្រកបពាក្យជាភាសារអង់គ្លេសរដូវកាលទី២ ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០២៤ ក្រោមវត្តមានលោក អ៊ុន គន្ធា អគ្គនាយក នៃសាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែត លោក Peter sam អ្នកគ្រប់គ្រងទូទៅ(CEO) លោកស្រី យ៉ុន វណ្ណថន នាយិការសាខាសាលាវឌ្ឍនវិជ្ជាគន្ធាទី១ និងដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស គ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ពិធីនេះធ្វើនៅសាលប្រជុំសាលាវឌ្ឍនវិជ្ជាគន្ធា ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

លោក អ៊ុន គន្ធា អគ្គនាយក នៃសាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែតបានលើកឡើងថា៖ លោកពិតជាមានចិត្តរំភើបរីករាយ ដោយបានឃើញវត្តមានរបស់លោក លោកស្រី ដែលជាអាណាព្យាបាលនៅពេលនេះ គឺបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ទៅលើការងារអប់រំដែលមានសាលាវឌ្ឍនវិជ្ជាគន្ធា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស។ជាពិសេសផ្នែកភាសាអង់គ្លេសតែម្តង លោក អ៑ុន គន្ធា បានបន្តថា៖លោកនឹងដឹកនាំសិស្សានុសិស្សរបស់ខ្លួនទៅធ្វើការប្រកួតប្រជែងមកជាមួយសាលាដទៃទៀតផងដែរ។

គួរបញ្ជាក់ថា៖ នៅក្នុងកម្មវិធីនោះដែរយើងឃើញមានសិស្សានុសិស្សចំនួន២៥នាក់ បានឡើងបញ្ចេញសមត្ថភាពដោយបានប្រកបពាក្យជាភាសាអង់គ្លេស ម្តងម្នាក់ៗ ដើម្បីប្រកួតប្រជែងគ្នាយកជ័យលាភី ក្នុងការបញ្ចេញសមត្ថភាពនោះសិស្សានុសិស្ស គ្រប់កំរិត បានបង្ហាញពីភាពក្លាហានម៉ឺងម៉ាត់ និងប៉ិនប្រសព្វ ក្នុងការប្រកបពាក្យដោយអ្នកគ្រូរបញ្ចេញ ជាភាសាអង់គ្លេស យ៉ាងពិរោះទាក់ទាញចិត្តអ្នកស្តាប់អោយទះដៃកងរំពង។

លោក Peter sam អ្នកគ្រប់គ្រងទូទៅ(CEO) បានថ្លែងថា៖ សាលាយើងខ្ញុំបានរៀបចំកម្មវិធីប្រកួតប្រជែងជាភាសារអង់គ្លេសឬ ការនិយាយគឺជាអំណាចការនិយាយគឺជាការជំរុញចិត្ត ដើម្បីផ្លាស់ប្ដូរ ដើម្បីជ័យជំនះនៅថ្ងៃនេះរដូវកាលលើកទី២ហើយ ហើយការបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងបង្កើនសមត្ថភាពសិស្សផ្នែកភាសាបទេសពិសេសភាសាអង់គ្លេសតែម្តង ក្នុងឱកាសនេះដែរលោក ក៏សូមថ្លែងអំណគុណដល់ អ្នកគ្រូ អ្នកគ្រូ បុគ្កលិកគ្រប់ផ្នែកនៃសាលាយើងដែលខិតខំបំពេញតួនាទីភារកិច្ចបានល្អនឹងទទួលបានទំនុកចិត្តពីមហាជន ពិសេសអាណាព្យាបាលសិស្សលើគុណភាពអប់រំទាំងភាសាជាតិ និងអន្តរជាតិ ។ដោយ៖ឃិន គន្ធា