ប៉ៃលិន៖ ដោយមើលឃើញពីភាពរំបាក ខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ និងមានកូនស្រី ដែលមានជម្ងឺ សតិបញ្ញាមិនគ្រប់ នៅក្នុងបន្ទុកនោះ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសួរសុខទុក្ខ លោកស្រី ផាយ មាន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលត្រូវជាម្តាយបង្កើត របស់កុមារីឈ្មោះ ផេង សុផារី មានជម្ងឺ សតិបញ្ញាមិនគ្រប់ នៅក្នុងបន្ទុក ហើយក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានផ្តល់នូវថវិកាមួយចំនួនដល់ម្ដាយកុមារី សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ បានមួយគ្រា។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ចូលរួមសម្តែង នូវភាពអាណិតអាសូរជាពន់ពេក ចំពោះក្រុមគ្រួសារ លោកស្រី ផាយ មាន ដែលមានកូនស្រី កើតមកមានជំងឺសតិបញ្ញាមិនគ្រប់ និងមានជីវភាពខ្វះខាត់ ដែលនេះគ្មាននរណាម្នាក់ ចង់ឲ្យកើតមាននៅក្នុងក្រុមគ្រួសារនោះទេ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ គ្មាននរណាម្នាក់ ចង់កើតមកក្រលំបាក តោកយ៉ាកនោះឡើយ ,មានឬក្រ មិនអាចបញ្ជាក់តម្លៃនៃជីវិតបុគ្គលម្នាក់បានទេ មានតែអត្តចរិត មារយាទ និងរបៀបនៃការរស់នៅ របត់ នៃការប្រើជីវិតទេ ទើបបញ្ជាក់ពីកំរិត នៃសេចត្តីថ្លៃថ្នូរយើងបាន។ ដូច្នោះរៀនរស់នៅឲ្យបានល្អ ធ្វើជាមនុស្សថ្លៃថ្នូរ អត្តចរិត មារយាទសន្តានល្អ ទោះយើងក្រ ក៍គ្មានអ្នកណា មកដៀលត្មេះ មើលងាយ ឬជាន់យើងបាននោះដែរ។
បន្ទាប់ពីស្តាប់ប្រសាសន៍ ស្តីពីការពង្រឹងភាពអត់ធ្មត់ ក្នុងការតស៊ូរស់នៅប្រចាំថ្ងៃរួចមក លោកស្រី ផាយមាន គ្រួសារជួបបញ្ហាខ្វះខាត ក្នុងជីវភាពប្រចាំថ្ងៃ បានថ្លែងអំណរគុណដល់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានជួយដល់ក្រុមគ្រួសារលោកស្រី ពេលកំពុងជួបទុក្ខលំបាកខ្វះខាត ដែលសបញ្ជាក់ពីទឹកចិត្ត ដ៍ប្រពៃថ្លៃថ្លារ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងសូមជូនពរ ដល់លោកជំទាវបណ្ឌិត និងក្រុមការងារមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន