ដោយ វេហាស៍
(កំពង់ធំ)÷ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំកម្លាំងចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលឃុំពាមបាង ចុះប្រតិបត្តិការ ត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផលនៅចំណុចចាប់ពីចុង ភូមិពៅវើយ រហូតដល់ល្បាប់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
លោក ហួន ផល ដឹកនាំកម្លាំងចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលចុះប្រតិបត្តិការ ត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផលនៅលទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទ របាំងសាច់អួនក្រឡាញឹកកាត់ស្ទឹង នៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន១ របាំងប្រវែង៦០ម៉ែត្រ លបចំនួន៨គ្រឿង
បង្គោលចំនួន១២០ដើម។
សង្កាត់រដ្ឋបាលជលផលបារាយណ៍ ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកបារាយណ៍ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុច បឹងរៀល អូទទឹងថ្ងៃ បឹងបបែលស្ថិតនៅភូមិសាស្រ្តឃុំចុងដូង ស្រុកបារាយណ៍ លទ្ធផលអនុវត្តបាន០១ករណី នេសាទដោយប្រើឧបករណ៍ហាមឃាត់(ឆក់ត្រី) វត្ថុតាងរួមមាន÷ ទូកស្មាច់អត់ម៉ាសុីចំនួនមួយគ្រឿង ក្បាលអាំងវទ័រចំនួមួយគ្រឿង ដងឆក់ត្រីចំនួនមួយគួរ ខ្សែភ្លើងប្រវែងបីម៉ែត អាគុយ៤០អំព័រចំនួន១គ្រឿង (ជនសង្ស័យគេចខ្លួនបាត់)។
សង្កាត់រដ្ឋបាលជលផលស្ទោង ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកស្ទោង ចុះល្បាតដីព្រៃលិចទឹក(តំបន់៣) ជាក់ស្តែងពុំប្រទះបទល្មើសនៅតំបន់នោះឡើយ។ ក្រុមការងារបានប្រទះឃើញមានបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ លទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើបំផ្លាញចោលនៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន៣របាំង ប្រវែង១៥០ម៉ែត្រ ឡុកចំនួន៣មាត់ លូចំនួន៦គ្រឿង បង្គោលចំនួន៧៥ដើម ចាក់លែងកូនត្រីចំនូន១០គីឡូក្រាម៕