ស្ទឹងត្រែង: ទើបឡើងតំណែងបានពីរខែលោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវបានប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្រេចផ្អាកការងារជាបណ្តោះអាសន្ននោះហើយ។
លោក លឹម វាសនា អតីតប្រធានពន្ធនាគារខេត្តប៉ៃលិន ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ទេរឲ្យទៅកាន់តំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៤ ហើយនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ។
ស្រាប់តែនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្រេចផ្អាកការងារលោក លឹម វាសនា ជាបណ្តោះអាសន្ន ហើយតែងតាំងលោក សាត់ ភី អនុប្រធានពន្ធនាគារ ជាប្រធានស្តីទីវិញ។
នេះជាចំណាត់ការដ៏មានប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំ ដែលបានរកឃើញសាវតា និងភាពមិនប្រក្រតីជុំវិញការសម្រចផ្អាកពីការងារជាបណ្តោះអាសន្ននេះ៕ មក