ក្រុមហ៊ុនចិន បានបង្ហាញលិខិត ធានាអះអាងរឿងទិញលក់រថយន្តដើម្បីបញ្ជាក់ភាពស្របច្បាប់ឆ្លើយតបទៅនិង ដីកាសម្រេច រឹបអូស ជាបណ្តោះអាសន្ន របស់សាលាដំបូង រាជធានីភ្នំពេញ

0

ខេត្តព្រះសីហនុ៖តំណាងក្រុមហ៊ុនជនជាតិចិន  ជាការឆ្លើយតបទៅនិងដីកាសម្រេច រឹបអូស ជាបណ្តោះអាសន្ន លេខ ៣៤៧ “ឃ១” ដ.រចុះថ្ងៃ ទី០៦ខែ មិថុនាឆ្នាំ២០២៤ របស់ សាលា ដំបូង រាជធានីភ្នំពេញ ដែលបានចុះអនុវត្តដោយលោក អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤ នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបានរិបអូសរថយន្តចំនួន០៣គ្រឿងចោទថាជារថយន្តប្រើប្រាស់ ឯកសារ ក្លែងនោះ  ពេលនេះតំណាងក្រុមហ៊ុនចិនបានបង្ហាញលិខិតធានាអះអាងរបស់លោក ស្រីម៉ុងសុ ធាវី បញ្ជាក់ ពីភាពស្របច្បាប់ក្នុងការទិញលក់រថយន្តខាងលើ។

យោងតាមលិខិតធានាអះអាង ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់លោកស្រីម៉ុងសុធាវីនិងលិខិត ធានាអះអាងចុះថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២របស់ឈ្មោះWANGYANSHENG។ លោកស្រី  ម៉ុង សុធាវី តំណាង ក្រុមហ៊ុនម៉ុង សុធារី ត្រេឌីង ឯ.ក (ជាអ្នកលក់) កើតថ្ងៃទី១១ ខែឧសភា  ឆ្នាំ ១៩៩០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខៈ០១១៣៤៤១២៨  ចុះថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ ២០១៩ មានអាស័យ ដ្ឋានផ្ទះលេខៈ ៥A ផ្លូវ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អាស័យដ្ឋាន បច្ចុប្បន្ន ផ្ទះលេខ ៥៥ ផ្លូវ៣១៥ ភូមិ៦ សង្កាត់បឹងកេងកងទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សុំធានា អះអាងថា ការទិញលក់រថយន្ត Toyata AlphardExecutive Lounge ចំនួន ០៥គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ ២AM ៦២៧៧, ភ្នំពេញ ២AP ៥៣៧៧, ភ្នំពេញ ២AR ៣៣៧៧, ភ្នំពេញ ២AV ៨០៧៧, ភ្នំពេញ ២AP៨០៧៧ មកដល់ពេលនេះអ្នក តំណាង Michael Liu ( ម៉ៃឃឺ លីវ ) ដែលមានឈ្មោះ WANG YANSHENG ភេទប្រុស បានទូទាត់ប្រាក់គ្រប់ចំនួនតាម កិច្ចសន្យា ទិញលក់ត្រឹមថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ ដូច្នេះក្រុមហ៊ុនម៉ុង សុធារី ត្រេឌីង ឯ.កតំណាង ដោយនាងខ្ញុំ ម៉ុង សុធារី បានកាត់ឈ្មោះបណ្ណសម្គាល់យាន យន្តទាំងប្រាំ (០៥) គ្រឿងខាងលើអោយឈ្មោះ Michael Liu (ម៉ៃឃី លីវ ) តំណាងឲ្យឈ្មោះ លី សេង កើតថ្ងៃទី ១៨ ខែ សីហា ឆ្នាំ១៩៩១កាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរលេខៈ ០១១១២៥៨៥៥ ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៦ ដែលមានអាស័យដ្ឋានផ្ទះលេខៈ ២៧ស ផ្លូវ ២៣៧ ភូមិ១ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ជាម្ចាស់កម្មសិទ្ធិ តាមសំណើររបស់ឈ្មោះ WANG YANSHENG យ៉ាងយូរត្រឹម បួន(០៤) ខែ គិតចាប់ពីថ្ងៃផ្តិតស្នាមមេដៃនេះតទៅ ។ហើយការអះអាងខាងលើ សុទ្ធតែពិតប្រាកដមែនហើយការអះអាងរបស់នាងខ្ញុំគឺគ្មាននរណាម្នាក់បង្ខិតបង្ខំនាងខ្ញុំឡើយបើមិនពិតប្រាកដនាងខ្ញុំសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់។ក្រែងមិនពិតប្រាកដ នាងខ្ញុំផ្តិតស្នាមមេដៃស្ដាំទុកជាភស្តុតាង ស្រាប់ ។

សួមបញ្ជាក់ផងដែរថា រថយន្ត ទាំង០៣គ្រឿងខាងលើ ក្រោយពេលរឹបអូស ត្រូវនាំយកទៅរក្សាទុក នៅឃ្លាំង របស់សា លាដំបូងខេត្ត ព្រះសីហនុ ជាបណ្តោះអាសន្នសិន ក្រោម ការគ្រប់គ្រង របស់អាជ្ញាសាលា តែឥឡូវរថយន្តទាំ ង០៣ គ្រឿងនោះ ត្រូវបានក្រុមហ៊ុន ឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក (Chailease Royal Fnance Plc)នាំយកទៅរក្សាទុក ក្នុងឃ្លាំង របស់ក្រុមហ៊ុនខ្លួនអស់ហើយ ដោយរថយន្ត ទាំង០៣ គ្រឿងខាង លើនេះត្រូវបានក្រុមហ៊ុនប្រកាស់ថានិងធ្វើការលក់ឡាយឡុង បើសិនជាភាគីដែលពាក់ព័ន្ធមិនមាន ដំណោះ ស្រាយ  ។តែទោះជាយ៉ាង នេះក្តីសំរាប់ តំណាងក្រុមហ៊ុនចិនបានបញ្ជាក់ថា រហូតមក ដល់ពេលនេះ ក្រុមហ៊ុន មិនទាន់ទទូលបាន ចំណាត់ការអ្វីមួយដែលច្បាស់លាស់ក្នុងការដោះស្រាយ លើបញ្ហារនេះនៅឡើយទេ ដូចនេះជាការសំណូមពរដល់មន្រ្តីដែលពាក់ព័ន្ធអនុវត្តច្បាប់ទាំងអស់ជាពិសេស សាលាដំបូងក្រុង ភ្នំពេញ មេត្តាពិនិត្យនូវអ្វីដែលជាភាពស្របច្បាប់ ដែលក្រុមហ៊ុនចិនមានដើម្បីផ្តល់ភាពសុក្រិតនិងយុត្តិធម៏ផង ៕

នាគសមុទ្រ