ដោយ អ៊ុក ផ្លុង
សៀមរាប÷ លោក ស ម៉ាប់ នាយផ្នែក រដ្ឋបាលជលផល ដំដែក កាលពីថ្ងៃច័ន្ទ ទី២៩ ខែ កក្កដា ឆ្នាំ ២០២៤ បានដឹកនាំកម្លាំងចុះទៅបង្ក្រាបបទល្មើស នេសាទក្នុង ភូមិ សាស្ត្រ ឃុំ អន្លង់ សំណរស្រុក ជីក្រែង ខេត្តសៀមរាប។
ផ្នែករដ្ឋបាលជលផលដំដែក , នាយសង្កាត់រដ្ឋបាលជលផលអន្លង់ សំណរ, ដោយមានការសហការ ជាមួយសហគមន៍នេសាទ មាត់ ខ្លា, សហគមន៍នេសាទ ស្ទឹង ជ្រៅ ចំនួន ៨ នាក់។
លោក ស ម៉ាប់បន្តថា លទ្ធផលបង្រា្កបបានកាប់បំផ្លាញ់ឧប្បករណ៍នេសាទប្រភេទស្បៃមុង ក្បាល លូ ស្បៃមុង ចំនួន ១៥គ្រឿង របាំង ស្បៃមុង ប្រវែង ៨០០ម៉ែត្រ
ចម្រឹង ចំនួន ២០០ ដើម លែង កូន ត្រី ចម្រុះ ចំនួន ២០ គីឡូក្រាម
លោក អ៊ុយ សុវណ្ណ នី នាយសង្កាត់រដ្ឋបាល ជលផល អន្លង់ សំណរ បានប្រាប់ អ្នកសារព័ត៌មាន យើងថា រដូវបិទនេសាទឆ្នាំនេះ កម្លាំងចម្រុះក្នុងស្រុកជីក្រែងពុំទាន់បានចុះមកបង្ក្រាបបទល្មើសនេសាទនៅឡើយទេ ព្រោះមធ្យោបាយធ្វើដំណើរពិបាកពេក ដោយសារការជីកស្ដារស្ទឹងមិនបានឈូស ធ្វើផ្លូវឡើងវិញទើបមិន អាចធ្វើដំណើរចុះមកបង្រ្គាបរួច ប៉ុន្តែពេលនេះទឹកឡើងដល់កន្លែងធ្វើដំណើរស្រួលហើយ លោក នឹង បន្តការចុះបង្ក្រាប ឲ្យបានញឹកញាប់៕