លោក Satya Nadella នាយកប្រតិបត្តិ ក្រុមហ៊ុន Microsoft បានលើកឡើងថា ទឹកប្រាក់ចំនួន៨៤លានដុល្លារ នឹងត្រូវប្រគល់ ឲ្យបុគ្គលិក របស់ម៉ាយក្រូសហ្វ ដែលជានារីភេទ ដែលពួកគេបានបម្រើការងារ និងបំពេញភារកិច្ច ដូចបុរសដែរ នៅក្នុងក្រុមហ៊ុន របស់យើង ។
ការលើកឡើងយ៉ាងដូច្នេះ ត្រូវបានគេយល់ឃើញថា នេះជាពេលវេលាមួយសម្រាប់ លោកនាយកប្រតិបត្តិ រូបនេះ ពិតជាមិនមានសំណាងល្អ ដូចស្ត្រីទាំងនោះឡើយ ដែលធ្វើការដូចបុរស តែពួកនាងមានការ លើកទឹកចិត្តជា ប្រាក់ដ៏ ច្រើន ដែលជាកញ្ចប់ៗសម្រាប់ពួកគេ ។
បើយោងតាមការធ្វើបទសម្ភាសន៍ ដោយបុគ្គលិកពី USA Today ជាមួយលោកនាយកប្រតិបត្តិ Nadella កាលពីថ្ងៃចន្ទ លោកបានលើកឡើងថា ទឹកប្រាក់ដែលចំណាយ ដោយក្រុមហ៊ុន
Microsoft សម្រាប់ស្ត្រីដែលបម្រើការ ជាបុគ្គលិក នោះ គឺត្រូវទទួល បាន០,៥ភាគរយយកចេញពីការកំណត់មួយ នៃស្លាកយីហោដែល ក្រុមហ៊ុនទទួល បានឈ្មោះ ល្បីល្បាញ ហើយពួកគេបានធ្វើការងារដែលមានតួនាទីនិងភារកិច្ចដូច បុរសដែរ ។
លោកបានបញ្ជាក់ថា “ខ្ញុំគ្រាន់តែស្នើទៅ ការិយាល័យធនធានមនុស្សរបស់យើង ដើម្បីផ្តល់ភាពស្មើគ្នាត្រឹមត្រូវ ដែល ធ្វើការក្នុងកម្រិតស្មើភាពគ្នា និងមុខងារស្មើគ្នា” តើអ្វីទៅជាតម្លៃនោះ? ហើយយើងមិនបានបែងចែក ភាពខុសគ្នា នោះទេ។\
លោក Nadella បានបញ្ជាក់ថា “លោកទទួលស្គាល់ថា Microsoft នៅតែបន្តធ្វើបែបនេះជាបន្តបន្ទាប់ទៀត ដោយ ចាត់ទុកស្ត្រីជាកម្លាំងការងារមួយដែលស្មើនឹងបុរសដែរ ។ ស្ត្រីបម្រើងការងារនៅ Microsoft ក៏ដូចបម្រើការងារឲ្យ បណ្តាស្ថាប័នផ្សេងៗ ការតម្លើងប្រាក់លើកទឹកចិត្តរហ័សនោះ វាមិនស្មើនឹងបុរសឡើយ បើទោះបីជាពួកគេ មានមុខ តំណែងខ្ពស់ក្នុងភាពជាអ្នកដឹកនាំក្តី” ។
យោងតាមMicrosoft បានបញ្ជាក់ថា ស្ត្រីដែលបំពេញការងារមានចំនួន២៩ភាគរយ ហើយតម្លៃការងារដែលពួក គាត់ ទទួលបានវិញគឺមានតែ១៧ភាគរយប៉ុណ្ណោះ ដែល ទទួលបានការទូទាត់ត្រលប់វិញខ្ពស់ (ប្រាក់ខែជាដើម) ក្នុងនោះ មានស្ត្រីមានមុខតំណែងខ្ពស់ចំនួន០៣រូប ក្នុងចំណោម១៥រូប នៅMicrosoft ដែលពួកគេទទួលបានប្រាក់ខែខ្ពស់ ៕