ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ ខេត្តកំពង់ធំ ទៅ​សំណេះសំណាល​សាកសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជន ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

0

ដោយ វេហាស៍
ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករង ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាល​សាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅលេីដីសម្បទានសង្គមកិច្ច ​ ផ្ដល់​ជូន​អតីត​យុទ្ធ​ជន​ ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោក​អនុសេនីយ៍ឯក ឈឹម គឹមសឿន អតីតយុទ្ធជន​ពិការ ដែលកំពុងរស់លើដីសម្បទានសង្គមកិច្ច អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍​កន្លងទៅ​នេះ​ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា ធ្វើឲ្យទឹកហូរមិនទាន់នៅតាមលូរំដោះទឹកនីមួយៗ បណ្តាល​ឲ្យលិចផ្ទះបងប្អូនអតីតយុទ្ទជនចំនួន៦ខ្នងផ្ទះ ប៉ះពាល់ដល់ជីភាពរស់នៅរបស់បងប្អូនអតី​តយុទ្ធជន​ចំនួន៧គ្រួសារ ។ ហើយនៅឆ្នាំនេះដោយមានការរៀបចំប្រព័ន្ធលូរំដោះទឹកបានល្អប្រសេីរ​ បណ្តាលឲ្យទឹកហូរបានលឿន ​ធ្វើឲ្យការលិចផ្ទះបងប្អូនមួយចំនួនមានរយៈពេលខ្លី តែបានធ្វើឲ្យខូចខាត​ និងផលប៉ះពាល់ដំណាំរបស់បងប្អូនមួយចំនួន ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ​ខេត្តកំពង់ធំ បានថ្លែងនូវការសោកស្តាយចំពោះជំនន់ទឹកភ្លៀង បណ្តាលឱ្យប៉ះពាល់ផ្ទះសម្បែង និងផលដំណាំរបស់បងប្អូនអតីតយុទ្ធជនយេីងចំនួន​ ៧​គ្រួសារ​ ។ ជាមួយនោះដែរ ក៏បានថ្លែងអំណរគុណចំពោះមន្ទីរធនធានទឹក ​និង​ឧតុនិយម​ខេត្ត រួមជាមួយ​នឹងមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងជួយសម្របសម្រួលដាក់ប្រព័ន្ធលូថ្មីនៅតាមបណ្តាគោលដៅមួយចំនួន ដែលធ្វើឲ្យ​ទឹកហូរបានលឿន មិនប៉ះពាល់ការលិចទឹកយូរ ដូចបណ្តាឆ្នាំមុនៗ ។​

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែល​ជាអំណោយយ​ដ៍ថ្លៃ​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ឧបត្ថម្ភជូន​បងប្អូន ដែលរងផងប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅពេលនេះ​ និងបានណែនាំដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវថែទាំសុខភាព ក្នុងពេលដែលមានជំនន់ទឹកភ្លៀង ដោយ​ត្រូវ​មានអនាម័យល្អ​ ហូបស្អាត រស់នៅស្អាត ជាមួយនោះដែរ ត្រូវប្រុងប្រយ័ត្នកូនចៅតូចៗ មិនត្រូវបណ្តោយឲ្យលេងទឹក នាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ដដោយប្រការណាមួយឡេីយ។

អតីតយុទ្ធជន ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង បានគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ។