ខេត្តកែប÷ នៅព្រឹក ថ្ងៃចន្ទទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាខេត្តកែបបានបើក កិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានអង្គប្រជុំ ដែលកិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលស្តីទីសាលាខេត្ត លោកនាយករងសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព នាយកទីចាត់ការ និងមន្ត្រីទទួលបន្ទុកព័ត៌មាន ជាច្រើនរូប។
កិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នាព្រឹកនេះ បានលើកយករបៀបវីរ: ចំនួន០៤ មកពិនិត្យ ពិភាក្សារ ដូចខាងក្រោម
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងតំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ កាលពីថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្តកែប អាណ្តិទី៤។
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនស្តីពីកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី២៩ ឆ្នាំទី១ សម្រាប់រយ:ពេល(១២) ខែ គិតចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ តទៅ៕ សេង ណារិទ្ធ