ទីភ្នាក់ងារ សហព័ន្ធអវកាសរុស្ស៊ី Roscosmos បាននិយថា ផ្កាយរណប Express-AM6 ត្រូវ បានបាញ់បង្ហោះឡើង ដោយប្រើគ្រាប់រ៉ុក្កែត Proton-M ទៅកាន់ទីលំហ ដោយទទួលបានជោគជ័យ ។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថា ផ្កាយរណបដែលបម្រើដល់ វិស័យទូរគមនា គមន៍ នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានគេបង្ហោះឡើង ដោយប្រើគ្រាប់រ៉ុក្កែត អំបូរ Proton-M ហើយបាន បាញ់ចេញ កាលពីយប់ម៉ោង ៧ និង០៩ ម៉ោង នៅក្នុងតំបន់ ពីមជ្ឈមណ្ឌលអវកាសរុស្ស៊ី ប៊ែគីនៀ នៅ កាហ្សាស្តង់ ប្រទេសរុស្ស៊ី ។
តាមការឲ្យដឹង ពីទីភ្នាក់ងារអវកាសខាងលើ បានបញ្ជាក់ថា ផ្កាយរណបនឹងស្ថិតនៅទី លំហដែលមាន រយៈចម្ងាយប្រមាណ ៣៧.៨០០គីឡូម៉ែត្រ ហើយទៅដល់នៅម៉ោង ៣ និង៣០នាទីរំលងអធ្រាតថ្ងៃពុធ ម្សិលមិញ ម៉ោងនៅក្នុងតំបន់ ។
គួរបញ្ជាក់ថា នេះជាផ្កាយរណប ដែលរុស្ស៊ីបានបង្ហោះឡើង ជាលើកទី៣៩៩ហើយ ដែលបានប្រើប្រាស់ គ្រាប់រ៉ុក្កែត Proton-M នេះ ។
ទីភ្នាក់ងារដដែលនេះបានបញ្ជាក់ថា ផ្កាយរណបមួយនេះ មានអាយុកាល នៃការប្រើប្រាស់នៅទីលំហ បាន ១៥ ឆ្នាំ ៕