សប្បរសជនក្រុងប៉ោយប៉ែត និងយោធិនពិការលោកគ្រូអ្នកគ្រូយុវជនសិស្សានុសិស្ស ក្នុងមណ្ឌុលយោធិនពិការ៣១៧ តេជោភ្នំឆ័ត្រស្រុកស្វាយចេក គាំទ្រនិងអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

0

ដោយ ឃិន គន្ធា
បន្ទាយមានជ័យ ៖ សប្បរសជនក្រុងប៉ោយប៉ែត និងយោធិនពិការព្រមទាំគ្រួសារ លោកគ្រូអ្នកគ្រូយុវជនសិស្សានុសិស្ស ក្នុងមណ្ឌុលយោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ នាភូមិ ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ អបអរសាទរនិងគាំទ្រយ៉ាងទំហឹង ការបើការដ្ឋានដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនិងផ្ដើមនៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ខាងមុខ។

ក្រុមសប្បរសជនក្រុងប៉ោយប៉ែតដែលដឹកនាំដោយលោកស្រី សូរ្យ ចន្ធូ និងលោកវរសេនីយ៍ទោ កូវ ប៊ុនធឿន នាយរងមណ្ឌុលលយោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ យោធិនពិការនិងគ្រួសារ ព្រមទាំងលោកគ្រូអ្នកគ្រូ យុវជនសិស្សានុសិស្ស រាប់សិបនាក់ ចូលរួមអបអរនិងគាំទរការបើការដ្ឋានដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនិងផ្ដើមនៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ខាងមុខ។
លោកស្រី សូរ្យ ចន្ធូ តំណាងសប្បរស់ជនក្រុងប៉ោយប៉ែតប្រាប់ថា៖ ក្រុមសប្បរសជនក្រុងប៉ោយប៉ែតដែលមានសំលៀកបំពាក់អាវមានសញ្ញាគំទ្រព្រែកជីកហ្វូណនផងនោះ គាំទ្រយ៉ាងពេញទំហឹងចំពោះការបើការដ្ឋានដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ ហើយក៍សួមបួងសួងវត្ថុស័កសិទ្ធអោយដំណើរការបើកកាេដ្ឋាននេះ ទទួលបានជោគជ័យ។

លោកស្រី សូរ្យ ចន្ធូ បន្តប្រាប់ថា៖ ក្រុមសប្បរសជនក៍បាននាំគ្រឿង ឧបភោគបរិភោគ ទ៏យទានទានវស្សាបច្ច័យប្រគេនជូនដល់ព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តប្រាសាទសំរោងតេជោសែនជ័យ និងធ្វើនំបញ្ចុក ប្រគេន និងចែកជូន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងគ្រួសារយោធិនពិការ៦០០នាក់បានទទូលទាន និងចែកជូនអង្ករមី និងថវិការមួយចំនួន ដល់គ្រួសារចាស់ជរា ៣០គ្រួសារ
ជួយសំរួលបន្ទុកពីមណ្ឌុលនាឳកាសនោះ។

លោកវរសេនីយ៍ទោ កូវ ប៊ុនធឿន នាយរងមណ្ឌុលលយោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ មានប្រសាសន៍ថា៖ យោធិនពិការនិងគ្រួសារ ព្រមទាំងលោកគ្រូអ្នកគ្រូ យុវជនសិស្សានុសិស្ស នៅក្នុងមណ្ឌុល មានសេក្ដីរីរាយនិងដោមនស្សជាទីក្រៃលែល ខណះកម្ពុជាទទួលបានការបើការដ្ឋានដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនិងផ្ដើមនៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតី សម្ដេបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

លោកវរសេនីយ៍ទោ កូវ ប៊ុនធឿន គាំទ្រយ៉ាងពេញទំហឹងការបើការដ្ឋានដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះ ព្រែកជីកហ្វូណនជាសសៃឈាម ដែលនាំអោយកម្ពុជា អាចនាំកសិផលនិងទំនិញក្នុងប្រទេស ចេញទៅប្រកួតប្រជែងលើទីផ្សាអន្តរជាតិ ដោយមិនពឹងផ្អែកផ្លូវទឹកប្រទេសជិតខាង។ លោកវរសេនីយ៍ទោ កីវ ប៊ុនធឿនបួងសួងដល់ការស្ថាបនានេះ បានប្រកបដោយសុខសុវត្តិភាពនិងជោគជ័យជាស្ថាពរនាពេលដ៍ខ្លីខាងមុខនេះ៕