រដ្ដបាលខេត្តកំពង់ធំ បង្ហាញលទ្ធផលសកម្មភាព​រយះពល​ បីខែ ស្តីពីការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ក្នុងភូមិសាស្ត្រខេត្ត​

0

ដោយ វេហាស៍

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ គណៈកម្មការ​ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ធំ បានដំណើរការកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ​ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រយៈពេល៣ខែ ដោយគិតពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ។ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាល​ខេត្ត ប្រធាន​គណបញ្ជាការឯកភាព​រដ្ឋបាល​ខេត្ត​ និង​ជាប្រធាន​គណៈកម្មការ​ការពារ ទប់ស្កាត់ និង​បង្ក្រាបបទល្មើសធនធានធម្មជតិ​ ខេត្តកំពង់ធំ ។​

លោកវារសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការ​រង នាយសេនាធិការ តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ ក្នុងនាមក្រុមលេខាធិការដ្ឋាន គណៈកម្មការ​ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឡើងធ្វើរបាយការណ៍សង្ខេប​​ស្តីពីលទ្ធផលសំខាន់ៗ មួយចំនួន ក្នុងការការពារ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ ដែល​ក្នុង​របាយការណ៍​បានវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ និងបទពិសោធន៍មួយចំនួន ក្នុងការអនុវត្តសកម្មភាព​តាមផែនការរបស់គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន​ធម្មជាតិ ខេត្តកំពង់ធំ​ ក្នុង​រយៈពេល​ បី​ ខែ​កន្លង​ទៅ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន​ធម្មជាតិ ខេត្តកំពង់ធំ​ បានឡើងគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះដែលបានបំពញភារកិច្ចក្នងរយៈពេលបីខែនេះ ទទួលបាន​លទ្ធផល​ជោគជ័យ គួរជាទីមោទនៈ គឺ​ :​ ទី១ យើងទប់ស្កាត់បាន ដោយមិនឲ្យមានការកាប់បំផ្លាញ់ធនធានធម្មជាតិជាថ្មី នៅលើទឹកដី ខេត្តកំពង់ធំ។ទី២ យើងរកឃើញផ្ទៃដី ដែលបានកាប់ទន្ទ្រានដោយជនល្មើស នៅរដូវប្រាំងកន្លងទៅជាង១.៤០០ហិកតា ព្រមទាំងរឹបអូសបានវត្ថុតាងមួយចំនួន ដែល បច្ចុប្បន្ន​យើងកំពុងគ្រប់គ្រង និងស្រាវជ្រាវ​វែកមុខរកជនល្សញ្ញាជនល្មេីស​ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្តន្ទាទោស តាមច្បាប់ ជាធរមាន។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ​ចំពោះចំពោះ​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និង​ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលបានជួយគាំទ្រគ្រប់បែបយ៉ាងដល់កងកម្លាំងចម្រុះ ក្នុងសកម្មភាព​ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន​ធម្មជាតិ ក្នុងរយះពេលបីខែកន្លងទៅនេះ មានដូចជា គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ សម្ភារៈ​ និង​ថវិកា​មួយ​ចំនួន​ ដើម្បីបម្រើឲ្យការធ្វើសកម្មភាពនេះ ទទួលបាន​ជោគជ័យ ។​

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធាន​គណៈកម្មការ​ការពារ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន​ធម្មជាតិ ខេត្តកំពង់ធំ បានឡើងថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ក្នុងការការពារ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន​ធម្មជាតិ ទាំងក្នុងរដូវប្រាំង និងក្នងរដូវស្សានេះ ដើម្បីបុព្វហេតុជា​តិ និងប្រជាជនយើង ។​ ហេីយ​ឯកឧត្ដម​បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន មានជាអាទិ៍ ទីមួយ ត្រូវបន្តការពារ ឲ្យបាន មិនឲ្យមានការកាប់ទន្ទរានធនធានធម្មជាតិជាថ្មីម្តងទៀតបានជាដាច់ខាត ។ ទីពីរ ត្រូវគ្រប់គ្រងផ្ទៃដី ដែលបានកាប់ទន្ទ្រានខុសច្បាប់​កន្លងមកឲ្យបានហ្មត់ចត់ និងពិនិត្យស្រាវជ្រាវរកជនល្មេីសដើម្បីកសាងសំណុំរឿង អនុវត្ត​តាមនិតិវិធីច្បាប់ដោយគ្មានការលេីកលែងឡេីយ​។ និង​ទ៣​ ស្ថានប័នជំនាញ កសិកម្ម និងបរិស្ថាន ត្រូវរៀបចំគម្រោងដាំដើមឈើឡើងវិញ ទាំងនៅលើដីដែលបានកាប់ទន្ទ្រានកន្លងទៅដើម្បីរក្សា​ធនធាន​ធម្មជាតិ ស្តាព្រៃឈើឡើងវិញ ទទុកឲ្យកូនចៅយេីងនៅជំនាន់ក្រោយៗទៀត។