​វាយប្រហារ​នៅមុខ​ខ្លោងទ្វារ​សាលា រៀន​នៅ​ទីក្រុង​កៃរ៉ូ របួស​១១​នាក់​

0


​វាយប្រហារ​គ្រាប់បែក​នៅមុខ​ខ្លោង ទ្វារ​មហាវិទ្យាល័យ​នៅ​ទីក្រុង​កៃរ៉ូ​ដោយ បញ្ជា​បំផ្ទុះ​គ្រាប់បែក​តាម​ទូរស័ព្ទដៃ បណ្ដាលឱ្យ​ប៉ូលិស​៦​នាក់ និង​ពលរដ្ឋ​៥ នាក់​រងរបួស ។
​គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះ​នៅមុខ មហាវិទ្យាល័យ​កៃរ៉ូ នា​រសៀល​ថ្ងៃទី​២២ ខែតុលា ស្ថិតនៅ​តំបន់ ណា​ដា របួស​១១ នាក់ ក្នុងនោះ​ប៉ូលិស​ម្នាក់​ស្ថិតក្នុង សភាព​សង្គ្រោះបន្ទាន់ ។
​មន្ដ្រី​ក្នុង​ក្រសួងមហាផ្ទៃ​អេ​ហ្ស៊ី​ប​បាន ឱ្យដឹងថា ហេតុការណ៍​ផ្ទុះ​ខាងលើ នៅ ពេលដែល​កម្លាំង​ទាហាន​កំពុង​បំពេញ ការងារ​ខាងក្រៅ​ទីលាន​បណ្ណ​ល័យ​ក្នុង សាលា ។ ភ្លាមៗ​នោះ​ប៉ូលិស ទាហាន​ក៏ បាន​ឡោមព័ទ្ធ​បើក​ការស្រាវជ្រាវ​ពី ស្វែងរក​ចាប់ខ្លួន​អ្នក​ដែល​បង្កហេតុ ។j2
​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក សន្ដិសុខ បាន​រឹតបន្ដឹង​នៅ​តី​លាន​ណា​ដា ដែលជា ទីតាំង​មួយ​បង្កើតឡើង​ដោយ​ក្រុម​បង ប្អូន​អ៊‌ិ​ស្លាម ។ កាលបី​ខែសីហា ឆ្នាំ ២០១៤ ក្រុម​បងប្អូន​អ៊‌ិ​ស្លាម​ក៏បាន​ទាម ទារ​ដោះលែង​អតីត​ប្រធានាធិបតី​មូ​ហា ម៉េ​ដ មឺ​ស៊ី​នៅ​ទីនោះ​។ ប៉ូលិស​បាន​ស្រាវ ជ្រាវ និង​រាវរក​គ្រាប់បែក​នៅ​ជុំវិញ​ទី តាំង​កើតហេតុ ។j3
​កាលពី​ខែមេសា ឆ្នាំ​២០១៤ ក៏មាន ការវាយប្រហារ​គ្រាប់បែក​ដូចគ្នានេះ ដែរ​នៅមុខ​សាកលវិទ្យាល័យ​កៃរ៉ូ​បណ្ដាល ឱ្យ​មន្ដ្រី​សន្ដិសុខ​មួយរូប​នេ​ជី​ហ្សា បាត់ បង់ជីវិត និង​៦​នាក់​រងរបួស​ផងដែរ 9j4