​យុវជន​អាយុ​១៧​ឆ្នាំ​ជនជាតិ​អូស្ដ្រាលី គំរាម​ធ្វើឃាត​ប្រធានាធិបតី​អាមេរិក​

0

​នៅក្នុង​ឃ្លី​ប​វីដេអូ​ថ្មី​បំផុត​ដែល​ក្រុម អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ IS បាន​ផ្សព្វផ្សាយ​នៅ លើ​ប្រព័ន្ធ​អ៊ី​ធឺ​ណេ​ត​កាលពី​ថ្ងៃទី​២២ ខែ តុលា បង្ហាញឱ្យឃើញថា យុវជន​អូស្ដ្រាលី អាយុ​១៧​ឆ្នាំ​បាន​គំរាមកំហែង​រដ្ឋាភិបាល អង់គ្លេស និង​អាមេរិក​ថា ក្រុម IS បន្ដ សង្គ្រាម​ជាមួយ​លោកខាងលិច​រហូត ដល់​ទទួលបាន​ជ័យជម្នះ ។ ឃ្លី​ប​វីដេអូ នោះ​មាន​ចំណងជើង​ថា “​សារ​ពី​ជនជាតិ អ៊‌ិ​ស្លាម​” ។
​នៅក្នុង​ឃ្លី​ប​វីដេអូ​នោះ យុវជន​អាយុ ១៧​ឆ្នាំ ឈ្មោះ Abdullah Elmir ឈរ មុខ​ខ្មាន់កាំភ្លើង​IS រាប់សិប​នាក់​ប្រដាប់ ដោយ​អាវុធ​បាន​គំរាមកំហែង​អាមេរិក និង​អង់គ្លេស​ថា ក្រុម​ឧទ្ទាម​IS នឹងមិន​ចុះ ចាញ់​នោះឡើយ ។ យុវជន​រូបនោះ​បាន ប្រកាសថា “​សូម​ផ្ញើ​ទៅកាន់​មេដឹកនាំ លោកខាងលិច ផ្ញើ​ទៅកាន់​លោក​អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក និង​លោក​តូ​នី អា​ប៊ូ​តPaul Cantlie

នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី​ថា ជា មួយ​នឹង​សព្វាវុធ​ដែល​យើង​មាន កម្លាំង ទាហាន​របស់​យើង​នឹងមិន​ផ្អាក​វាយ ប្រហារ ហើយក៏​មិន​ទម្លាក់អាវុធ​ចុះ ចាញ់​នោះដែរ ។ យើង​នឹង​ទៅកាន់​គ្រប់​ទី កន្លែង​យក​ក្បាល​អ្នក​ដែល​ក្បត់​នឹង​ព្រះ​ជា ម្ចាស់ ។ ទង់ជាតិ​ពណ៌​ខ្មៅ​របស់​ក្រុម​IS នឹង​បង្ហូត​ឡើង​នៅ​សេត​វិមាន និង​នៅ វិមាន​នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី​” ។31
​យុវជន​រូបនេះ​បាន​បាត់​ខ្លួន​ពី​ស្រុក កំណើត​នៅ​អូស្ដ្រាលី​កាលពី​ចុងខែ​មិថុនា ក្រោយពេល​យុវជន​រូបនេះ​និយាយប្រាប់ គ្រួសារ​ថា ទៅ​ស្ទួ​ច​ត្រី ។ យុវជន​ខាងលើ និង​មិ​ត្ដ​ភក្ដិ​អាយុ​១៦​ឆ្នាំ​បាន​ទៅកាន់ ប្រទេស​ទួរគី ក្រោយមក​ឪពុក​របស់​យុវ ជន​អាយុ​១៦​ឆ្នាំ​ដឹង​ពី​គម្រោង ក៏​ចាប់​កូន ប្រុស​ត្រឡប់មកវិញ ចំណែក​Abdullah Almir បាន​ទៅកាន់​ប្រទេស​ស៊ី​រី​ចូល​ជា មួយក្រុម​IS 9