​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​​ប្រុស​បាន​ចំនួន​ពីរ​នាក់​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​

0


សៀមរាប ៖ ជនសង្ស័យ​ភេទ​ប្រុស​ទី​១ មានឈ្មោះ យ៉ា​ត ជី មាន​អាយុ ២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​ពីរ មានឈ្មោះ ហ៊ិ​ន ផល្លា អាយុ ២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ដោយ​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​រស់នៅក្នុង​សង្កាត់​ជាមួយ​ក្នុង​សង្កាត់​សាលា​កំរើក​ក្រុង និង ខេត្តសៀមរាប ។

ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៤​រួច​យកមក​កាន់​ទីបញ្ជាការ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សួ​នាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​រក្សាទុក​ដឹកជញ្ជូន​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌ បាន​ឲ្យ​ដឹងថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​ឯ​.​ឩ ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​ក៏ដូចជា ឯ​.​ឩ ឩ​ត្ត​ម​សេនីយ៍​ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ផង​នោះ​។01

ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្កា ទប់ស្កាត់​និង បង្ក្រាប ចំពោះ​បទល្មើស​ខាងលើ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ទាំងពីរ​នាក់​នេះ​បាន​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប ព្រមទាំង​វត្ថុតាង​មាន​ប្រភេទ​គ្រឿងញៀន​ខុសច្បាប់​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់ ផងដែរ ។ លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី​កម្លាំង​ជំនាញ​របស់លោក​បានធ្វើ​ការឃាត់ខ្លួន​និង​បានធ្វើ​ការដកហូត​បាន​នូវ​វត្ថុតាង​ជា​គ្រឿងញៀន​ខុសច្បាប់​នូវ​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​ពី​

ជនសង្ស័យ​បាន​ហើយ​នោះ​ក៏ដូចជា​បន្ទាប់ពី​បានធ្វើការ​សួរនាំ​ចំពោះ​ជនសង្ស័យ​ទាំងពីរ​នាក់​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​ហើយ​នោះ ពួកគេ​បាន​ឆ្លើយ​សារភាព​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន ។​បច្ចុប្បន្ន​ទាំង​វត្ថុតាង​និង​ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ថ្ងៃទី​២៣​ខែតុលា​នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត ៕
​ដោយ លោក ខេង ខេមរា​