កម្លាំងជំនាញនៅតែបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដូចភ្លៀងរលឹម

0

ដោយ វេហាស៍

(កំពង់ធំ)÷ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤សង្កាត់រដ្ឋបាលជលផលសន្ទ្កក ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកសន្ទក ចុះបោះបង្គោលព្រំប្រទល់តំបន់២ និងតំបន់៣ បានចំនួន១០ដើម នៅតំបន់ភ្ញៀវអោង នៅក្នុងភូមិសាស្រ្ត ឃុំព្នៅ ស្រុកសន្ទុក។ បន្ទាប់មកក្រុមការងារបានប្រទះឃើញសកម្មភាពជាក់ស្ដែងនេសាទដោយប្រើឧបករណ៍ខុសច្បាប់។

ក្រុមការងារបានចុះប្រតិបត្តិការតាមគោលដៅលទ្ធផលអនុវត្តបាន០១ករណីរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន០៤របាំង ប្រវែង៤០០ម ឡុកចំនួន០៤គ្រឿង លូចំនួន០៤មាត់ បង្គោលចំនួន១៥០ដើម ចាក់លែងកូនត្រីចំរុះទំងន់១៥គីឡូក្រាម។

សង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក ចុះល្បាតដីព្រៃលិចទឹក និងបង្រ្កាបបទល្មើសជលផលនៅចំណុច: ដៃអណ្ដូង,ចុងស្រោង,ដៃតាចម,សានស្រី,ដៃវែង និងគោពួន ស្ថិតក្នុងភូមិសាស្រ្តឃុំទ្រៀល និងឃុំស្រឡៅ ស្រុកតាំងគោក។

ក្រុមការងារទាំងអស់បានចុះប្រតិបត្តិការលទ្ធផលអនុវត្តបាន០១ ករណីរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០១របាំង ប្រវែង៧៥ម ឡុកចំនួន០៣គ្រឿង លូចំនួន០៦មាត់ បង្គោលចំនួន៩៥ដើម។

សង្កាត់រដ្ឋបាលជលផលប្រាសាទបល្ល័ង្គ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំដូង និងរដ្ឋបាលឃុំដូង ចុះបង្រ្កាបបទល្មើសជលផលនៅចំណុច: ជីពុង ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ។

ក្រុមការងារបានជាប់ប្រតិបត្តិការលទ្ធផលអនុវត្តបាន០១ ករណីរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៥របាំង ប្រវែង៤២០ម ឡុកចំនួន០៧គ លូចំនួន០៧មាត់
បង្គោលចំនួន៤៧២ដើម។