លោក លីម ងួនប្រកាស់ដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃចំពោះ សមត្ថកិច្ចប៉ូលិស ខេត្តព្រះសីហនុ មួយចំនួនដែលពាក់ព័ន្ធផ្អឹបឯកសារបណ្តឹងព្រហ្មទ័ណ្ឌ របស់លោកទុកចោល រយៈពេល៦ឆ្នាំ

0

ខេត្តព្រះសីហនុ៖ការប្រកាស់ជាសាធារណៈបែបនេះបានធ្វើឡើងក្រោយពេលលោកទទួលបានសាលក្រម ព្រហ្មទ័ណ្ឌលេខ ៥០៦/៤១(ញ) ចុះថ្ងៃទី២៥ ខែកក្កដា ២០២៤ របស់សាលាដំបូង ខេត្ត ព្រះសីហនុ។ ដោយ សាលក្រមមួយនេះបានសម្រេចផ្ដន្ទាទោសរូបលោកដែលជាម្ចាស់ដីស្របច្បាប់និងជាជនរងគ្រោះដែលត្រូវ ក្រុមជនដែដល់ដឹកនាំដោយឈ្មោះឡាយ សុខវីរៈ .ម៉ាក់ មឿន .កើត សុផល រួមនិង បក្ខពួកប្រើអំពើហិង្សា ស្សាវាយធ្វើបាបមកលើរូបលោកបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ(ដេកពេទ្យ) ដាក់ពន្ធនាគារកំណត់រយៈពោល ០១ឆ្នាំ  (មួយឆ្នាំ )យ៉ាងអយុត្តិធម៌បំផុត គឺលោកមិនអាចទទួលយកបាននោះឡើយ។

លោក លឹម ងួនបានបញ្ជាក់ថា៖មួលហេតុដែលសាលាដំបូងខេត្តព្រះសីហនុសម្រេចសាលក្រមបែបនេះ គឺដោយ សារឯកសារបណ្តឹងរបស់លោក ត្រូវបានសមត្ថកិច្ចប៉ូលិសខិលខូចមួយចំនួនតូចនៃស្នងកាដ្ឋាននគបាល ខេត្ត ព្រះសីហនុ(ជំនន់លោកជួន ណារិន្ទ)ឃុបឃិតប្រព្រឹត្តអំពើពុករលួយ ផ្អឹបឯកសារបណ្តឹងព្រហ្ម ទ័ណ្ឌ របស់ លោក ដែលបានដាក់ប្តឹងតាំងពីឆ្នាំ២០១៩  ពោលគឺ រាល់ឯកសារបណ្តឹងទាំងអស់ មិនត្រូវបានបញ្ជូនទៅសាលា ដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមផ្លូវច្បាប់នោះឡើយ។តែផ្ទុយទៅវិញបែរជាមានការឃុបឃិតគ្នារវាងសមត្ថកិច្ចប៉ូលិសមួយចំនួនតូចនិងឈ្មោះ ឡាយ សុខវីរៈ ម៉ាក់ មឿន កើត សុផល និងបក្ខពួក ជាក្រុមសកម្ម ជនដីធ្លី ដែលតែងតែដើរបង្ករភាពអនាធិបតេយ្យរំលោភបំពានយកដីស្របច្បាប់របស់ប្រជាពលរដ្ឋស្លូតត្រង់ស្ទើរគ្រប់ទិសទីក្នុងតំបន់ស្រុកស្ទឹងហាវ   ដោយពួកគេបានរួមគ្នាបង្កើតឯកសារក្លែងដើរតូធ្វើជាជនរងគ្រោះ ហើយបានបញ្ជួន ឯកសារទាំងនោះ ទៅសាលាដំបូង រីឯឯកសារនិង បណ្តឹងស្រប់ច្បាប់ របស់(លឹម ងួន)ជារងគ្រោះត្រូវបាន សមត្ថ កិច្ចប៉ូលិស ដែលពាក់ព័ន្ធជាមួយនិងសំណុំរឿងនេះបានផ្អិបទុកចោលមិនបានបញ្ជូនទៅសាលាដំបូងនោះឡើយ ជាហេតុធ្វើឲ្យ សាលា ដំបូងលើកយកតែអង្គហេតុសំណុំរឿងតែភាគីម្ខាង រួចហើយសម្រេចសាលក្រមព្រហ្មទ័ណ្ឌ លេខ៥០៦ /៤១ (ញ) ចុះថ្ងៃទី២៥ ខែកក្កដា ២០២៤ដាក់ ទោសទ័ណ្ឌមក លើរូប លោក ដែលជាជនរងគ្រោះនិង ជាម្ចាស់ដី ស្របច្បាប់រងភាពអយុត្តិធម៏បែបនេះតែម្តង។

ជាមួយគ្នានេះ លោក លឹម ងួន ក៏បានបញ្ជាក់ផងដែរថា៖នៅពេលបណ្តឹងរបស់បានចូលទៅដល់ ក្រសួង មហាផ្ទៃហើយបើសិនក្រសួងមហាផ្ទៃរកឃើញពីតម្រុយថាក្រមសមត្ថកិច្ចខិលខូចទាំងនោះមានការពាក់ព័ន្ធទៅនិងអំពើពុករលួយ លោក និងបន្តប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយបន្ថែមទៀតដើម្បីមានចំណាត់ការតាមផ្លូវ ច្បាប់មិនឲ្យរូចខ្លួននោះឡើយ។គួរបញ្ជាក់ផងដែរថា៖រាល់ឯកសារពាក់ព័ន្ធកាន់កាប់ដីរបស់លោក លឹម ងួន សុទ្ធសឹងត្រូវបាន ទទួល ស្គាល់ពីអាជ្ញាធរមួលដ្ឋានបញ្ជាក់ពីសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ទាំងអស់។ហើយក្នុង ករណីនេះក៏មានការ បញ្ជាក់យ៉ាងច្បាប់លាស់ពីសំណាក់គណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជាផងដែរក្រោយចុះមកអង្កេតស្រាវជ្រាវ និងការបំភ្លឺពីសំណាក់ភាគីពាក់ព័ន្ធអាជ្ញាធរមូល។ជាលទ្ធផលបានបញ្ជាក់ថាពួកគាត់(លោកលឹមងួន)ពិតជាជនរងគ្រោះនិងជាម្ចាស់ដីស្របច្បាប់ដែលត្រូវក្រុមជនដៃដល់ព្រួតគ្នាប្រើអំពើហឹង្សានិងវាយបំផ្លាញសម្ភារៈផ្សេងៗរួមនឹងម៉ូតូមួយគ្រឿងយ៉ាងពិតប្រាកដមែន ។ហើយចំពោះឈ្មោះ ឡាយ សុខវីរៈ .ម៉ាក់ មឿន .កើត សុផល រួមនិង បក្ខពួកមិនមានឯកសារអ្វីដែលបញ្ជាក់ពីការកាន់កាប់ដីចំណុចទំនាស់នេះឡើយ។ដូចនេះរាល់ឯកសារ ស្រប ច្បាប់ក៏ដូចជាការបញ្ជាក់របស់ គណៈកម្មា ធិការសិទ្ធិ មនុស្សកម្ពុជាខាងលើនេះ វាអាច សមល្មមឲ្យលោក (លឹមងួន) ទទួលបានភាពថ្លៃថ្នូរនិងយុត្តិធម៏ម្តងហើយ។ជាមួយនិងសាលក្រម ព្រហ្មទ័ណ្ឌលេខ ៥០៦/៤១(ញ) ចុះថ្ងៃទី២៥ ខែកក្កដា ២០២៤ របស់សាលាដំបូង ខេត្ត ព្រះសីហនុ ខាងលើនេះ លោក លឹមងួន បានបញ្ជាក់ថា៖លោកបាន រៀបចំឯកសាររូចរាល់អស់ហើយ ដាក់ពាក្យបណ្តឹង ទៅសាលាឧទ្ធរណ៏ ដោយសង្ឃឹមថា សាលាឧទ្ធរណ៏ និងផ្តល់ភាពយុត្តិធម៏យ៉ាងសុក្រិត្យដល់ រូបគាត់ ៕