អភិបាលខេត្តកំពង់ធំ បន្តចុះពិនិត្យមើលស្ថានភាពជំនន់ទឹកស្ទឹងសែន ដើម្បីដោះស្រាយបញ្ហាប្រឈម ជូនបងប្អូនប្រជាពលរដ្ឋ ខណ:ដីស្រែដែលកំពុងបង្កបង្កើនផលមួយចំនួន នៅតែកំពុងរងការគំរាមកំហែងពីទឹកជំនន់

0

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ បានបន្តដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកស្ទឹងសែន ដើម្បីដោះស្រាយបញ្ហាប្រឈម ជូនបងប្អូនប្រជាពលរដ្ឋ ខណ:ដីស្រែដែលកំពុងបង្កបង្កើនផលមួយចំនួនរបស់ពួកគាត់ នៅតែកំពុងរងការគំរាមកំហែង ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ លើផ្ទៃដីប្រមាណជា ១ម៉ឺនហិចតា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានបើកកិច្ចប្រជុំជាមួយមន្ត្រីជំនាញជាបន្ទាន់ ព្រមទាំងមានវិធានការភ្លាមៗ ដោយបានប្រើប្រាស់កងកម្លាំងសរុបទាំងបី រួមជាមួយអេស្កាវទ័រ ១០គ្រឿង លើកជាទំនប់ស្ទាក់ទឹក និងកន្លែងខ្លះត្រូវច្រកខ្សាច់ទប់ទឹក ដែលមានចម្ងាយប្រមាណជាង ១ពាន់ម៉ែត្រ ស្ថិតនៅតំបន់ប្រឡាយក្អែកពុល សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដើម្បីជួយសង្គ្រោះស្រូវពីការជន់លិច។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋត្រេកអរ និងថ្លែងអំណរគុណដលថ្នាក់ដឹកនាំខេត្តកំពង់ធំ ជាពិសេស ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះជួបគាត់ និងដោះស្រាយបញ្ហាភ្លាមៗ ជូនពួកគាត់ ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មកលើប្រជាពលរដ្ឋ។ អត្ថបទ វេហាស៍