ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កម្លាំងជំនាញឱ្យចុះប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបនៅរដូវត្រីពងកូន 

0

ដោយ វេហាស៍

(កំពង់ធំ)÷លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំក្រុមការងារ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុច តាពី ឃុំចំណាក្រោម និងកន្លែងអភិរក្ស មាត់បឹងទន្លេឆ្មា ភូមិពៅវើយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី០២ ខែសីហាឆ្នាំ២០២៤។

លោក ចាយ គង់ម៉េង បានដឹកនាំក្រុមការងារ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលលទ្ធផលអនុវត្តបាន០២ករណី បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន២របាំង ប្រវែង៣០០ម៉ែត្រ របាំងស្បៃមុងចំនួន២របាំង  ប្រវែង១៥០ម៉ត្រ ឡុកស្បៃមុងចំនួន០៨គ្រឿងុំលូសាច់អួនចំនួន១២មាត់ បង្គោលសរុប ចំនួន២០០ដើម លែងត្រីចំរុះចំនួន៥គីឡូក្រាម។

សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ និងមន្ត្រីខណ្ឌ សហការជាមួយកំលាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុច: ទួលស្វាយរៀង អូរតាសេក  ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្រុមជំនាញនៅតែបន្តចុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាប លទ្ធផលអនុវត្តបាន០២ករណី បានចុះរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន១៥របាំងប្រវែង ១៥០០ឞ
ឡុកចំនួន ១៥គ្រឿង លូចំនួន៣០មាត់ បង្គោលចំនួន ១២០០ដើម ចាក់លែងត្រីស្រស់ចំរុះទំងន់២០គីឡូក្រាម លបប្រឹស១០០ចំនួន២៥ខ្សែស្មើនិង៥០០គីឡូក្រាម។

សង្កាត់រដ្ឋបាលជលផលស្ទោង បន្តចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកស្ទោង លុះល្បាតដីព្រៃលិចទឹក(តំបន់៣) ជាក់ស្តែងពុំប្រទះបទល្មើសនោះទេ។បន្ទាប់មកក្រុមការងារបានប្រទះឃើញបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ លទ្ធផលអនុវត្តបាន០១ករណី
បានចុះរុះរើនឹងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន១២របាំង ប្រវែង១២០០ម ឡុកចំនួន១២ លូចំនួន២៤មាត់ បង្គោលចំនួន៦០០ដើម ចាក់លែងត្រីទំងន់២៥គីឡូក្រាម។