ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូសងកូរ៉េ លឿនពេកក៏ជ្រុលទៅបុកនិងរថយន្តតាស៊ីម៉ែត្រដែរកំពុងបត់ឆ្លង់ផ្លូវ បណ្តាលឱ្យរងរបួសស្រាល កាលពី វេលាម៉ោង ១ និង ៤០ នាទី យប់ ឈាន ចូលថ្ងៃទី០៧ ខែ មិនា ឆ្នាំ២០១៤ នៅចំណុចមុខសណ្ធាគារឡុងប៊ិចផ្លាហ្សារ តាមបណ្តោយផ្លូវ២៩៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ប្រភពព៏ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកសងកូរ៉េពណ៌ ទឹកក្រូច ពាក់ស្លាក់លេខ ភ្នំពេញ 1AR-6953 បានជិះធ្វើតាមបណ្តោយផ្លូវ ២៨៩ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនស្រាប់តែមកដល់ចំណុខកើតហេតុ
ខាងលើ ក៏បានវាក់អឺនិងរថយន្តតាស៊ីម៉ែត្រមួយគ្រឿង ពណ៌ លឿង ពាក់ស្លាក់លេខ ភ្នំពេញ 2S-4452 ដែលបើកបរដោយបុរសម្នាក់កំពុងបត់ឆ្វេងឆ្លងផ្លូវ ធ្វើឱ្យម៉ូតូជ្រុលទៅបុករថយន្តចំពាក់កណ្តាលធ្វើឱ្យម៉ូតូដូលនៅនិងថ្នល់រងរបួសស្រាល់ ហើយចំណែករងការខូចខាត់ផងដែរ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែង យករថយន្តនិងម៉ូតូខាងនេះយកទៅរក្សាទុកនៅខណ្ឌទួលគោករងចាំការដោះស្រាយនាពេលក្រោយ ។