ខេត្តស្ទឹងត្រែងៈលោកជា ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានដឹកនាំកម្លាំងចម្រុះចុះចាប់ឈើប្រណីតក្នុងរោងសប្បកម្មមួយកន្លែងក្នុងភូមិថ្មី សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានឈើប្រណីត៥០០ដុំ កាលពីរសៀលថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៤ ឈើដែលរឹបអូសបានទាំងនោះជាប្រភេទ
ឈើណីតធ្នង់មានមុខកាត់ចាប់ពី១០X៤០ប្រវែង១ម៉ែត្រ ដែលជាឈើសំរាប់កែឆ្នៃធ្វើជាដៃសាឡុង បាតកៅអីជាដើមសំរាប់ដឹកយកទៅប្រទេសវៀតណាម ប្រភពពីកម្មករក្នុងរោងសិប្បកម្មនោះបានឲ្យដឹងថាៈម្ចាស់រោងសិប្បកម្មនេះឈ្មោះ ជីវ ជនជាតិវៀតណាម បានមកបើកសិប្បកម្មលួចលាក់នេះជាយូមកហើយពុំដែលមានសមត្ថកិច្ចមកចាប់នោះទេ ប្រភព
បន្តទៀតថាៈឈើទាំងនោះមួយចំនួនគឺកែឆ្នៃជាគ្រឿងសង្ហារឹមពាក់កណ្តាលសម្រេចប៉ុណ្ណោះ ហើយខ្លេះទៀតជាឈើឆៅដាក់បង្កបជាមួយគ្នារួចដឹកតាមរយន្តម៉ាកទូរិសយកទៅប្រទេសវៀតណាម មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថាៈវត្ថុដែលរឹបអូសបាននៅពេលនេះមានឈើប្រណីតប្រភេទធ្នង់ចំនួន៥០០ដុំ ម៉ូទ័រឈូសចំនួន២គ្រឿង និងម៉ាស៊ីនវៀលចំនួន១គ្រឿង បានដឹកយកទៅដាក់នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត
ដើម្បីចាត់ការបន្តតាមច្បាប់ស្តីពីព្រៃឈើ ដោយឡែកម្ចាស់សិប្បកម្មបានគេចខ្លួនបាត់ ប្រជាពលរដ្ឋមានចំងល់ថាៈសិប្បកម្មកែឆ្នៃឈើប្រណីតក្នុងក្រុងស្ទឹងត្រែងសព្វថ្ងៃមិនតិចជាងមួយរយកន្លែងនោះទេ ហើភាគច្រើនជាជនជាតិវៀតណាមដែលជាម្ចាស់សិប្បកម្ម មិនដឹងថាពួកគេចូលមករកស៊ីធ្វើជាអ្នកមាននៅទឹកដីស្ទឹងត្រែងនេះមានច្បាប់ស្តីពីអន្តោបវេសឬយ៉ាងណានោះទេ?ឬមួយក៏ពួកគេមកតាមមេខ្យល់។