(កំពង់ធំ)÷ សង្កាត់រដ្ឋបាលជលផលស្ទោង ចូលរួមជាមួយក្រុមការងារប្រចាំទីបញ្ជាការស្រាលស្រុកស្ទោង ចុះល្បាតដីព្រៃលិចទឹក(តំបន់៣) ជាក់ស្តែងបានប្រទះបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់របាំងស្បៃមុងនៅចំណុចកក់ធំ ស្រុកស្ទោង។
ក្នុងនោះក្រុមជំនាញចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប លទ្ធផលអនុវត្តបាន០១ករណី ចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន៦របាំង ប្រវែង៦០០ម៉ែត្រ
ឡុកចំនួន០៦គ្រឿង លូចំនួន១២មាត់ បង្គោលចំនួន៣០០ដើម ចាក់លែងត្រីទំងន់២០គីឡូក្រាម។
សង្កាត់រដ្ធបាលជលផលបារាយណ៍ សង្កាត់រដ្ឋបាលជលផលសន្ទុក និងសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) ចូលរួមជាមួយក្រុមទីបញ្ជាការស្រាលប្រចាំស្រុកបារាយណ៍ និងស្រុកតាំងគោក សហការជាមួយកងរាជអាវុធហត្ថស្រុកសន្ទុក ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំទីពោ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំក្រយា ក្រុមប្រឹក្សាឃុំប្រាសាទ សហគមន៍នេសាទត្រើយអូរក្របីខ្ចកមានជ័យ ប្រជាការពារភូមិក្បាលបី ប្រជាការពារឃុំក្រយា ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំណុចគោលដៅ។
កម្លាំងចម្រុះចុះបង្ក្រាបលទ្ធផលទទួលបាន÷ក.ទទឹងថ្ងៃ បឹងត្រាវ បឹងរៀល ឃុំចុងដូង ឃុំបារាយណ៍ ស្រុកបារាយណ៍។ ខ.លំឥដ្ឋ ទំបន់តាធី តំបន់សំណង់ ឃុំពង្រ ស្រុកតាំងគោក។ គ.តាមដងស្ទឹងតាំងក្រសាំង ត្រយ៉ង អូនស្ពានក្តា អូរមួត ឃុំតាំងក្រសាំង ឃុំប្រាសាទ ឃុំទីពោ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងនោះក្រុមជំនាញទាំងអស់បានបង្ក្រាបនេសាទបឹងទន្លេសាបលទ្ធផលអនុវត្តបាន០៥ករណី បានចុះរុះរើដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែង រួមមាន របាំងស្បៃមុងចំនួន១៦របាំង ប្រវែង៥៦០ម៉ែត្ររបាំងសាច់អួនក្រឡាញឹកចំនួន០១របាំង ប្រវែង៦៥ម៉ែត្ររបាំងសាច់អួន(រត់កាត់ស្ទឹង)ប្រវែង១៥០ម៉ែត្រ ឡុកចំនួន១៧គ្រឿង លូចំនួន២០មាត់ បង្កោលចំនួន៣៧៥ដើមលបប្រើស១០០ ចំនួន០១គ្រឿង ចាក់លែងត្រីទំងន់១៥ គីឡូក្រាមចូលទន្លេវិញ។ អត្ថបទ វេហាស៍